អត្តចរិត ៖ បុគ្គលជោគជ័យមានអត្តចរិត “វាអាចធ្វើបាន” (can-do attitude) ដែលញែកគេចេញឆ្ងាយពីបុគ្គលដែលបានត្រឹមតែស្រមៃ។ បុគ្គលជោគជ័យប្រឹងប្រែងដាច់ខាតដើម្បីជោគជ័យ បើទោះបីជួបប្រទះឧបសគ្គបែបណាក៏ដោយ ក៏គេមានឆន្ទៈដាក់ការប្រឹងប្រែង និងយល់ព្រមបង់តម្លៃខ្ពស់សម្រាប់ភាពជោគជ័យដែរ។
ខាងក្រោមនេះជាអត្តចរិត ១០ ប្រការរបស់បុគ្គលជោគជ័យ ៖
១) បោះបង់ចោលអត្តចរិត “ខ្ញុំមិនអាចជួយបាន” (Disown your helplessness) ៖
បុគ្គលជោគជ័យតែងតាមប្រមាញ់រកដំណោះស្រាយ ហើយគេក៏រកឃើញគំនិតច្នៃប្រឌិតចំពោះដំណោះស្រាយ ដែលអ្នកផ្សេងបដិសេធក្នុងការសាកល្បងតាមរក។ គេបដិសេធមិនប្រើពាក្យ “ខ្ញុំមិនអាចជួយបាន” ចំពោះតម្រូវការចាំបាច់។
បុគ្គលជោគជ័យចូលចិត្តធ្វើសកម្មភាព។ នៅពេលដែលអ្នកផ្សេងស្ទាក់ស្ទើររង់ចាំដោយការបារម្ភ ការភ័យខ្លាច និងភាពថប់អារម្មណ៍ បុគ្គលជោគជ័យមានសេចក្តីក្លាហាន និងចិត្តអំណត់រុញស្ថានការណ៍ឲ្យទៅមុខជានិច្ច។ ស្ថានការណ៍ល្អឥតខ្ចោះ ដែលអ្វីៗវាច្បាស់លាស់ ហើយគ្មានហានិភ័យនឹងពុំកើតឡើងសោះឡើយ ហេតុអ្វីអ្នកត្រូវរង់ចាំស្ថានការណ៍បែបនោះ?
-- ដកស្រង់ពីអត្ថបទរបស់ John Maxwell (November 2014), in the success magazine: "Instead of complaining, remember these 10 things"
-- ប្រែសម្រួលដោយ សាម អ៊ីន, វិច្ឆិកា ២០១៦
២) ត្រៀមស្នែងសម្រាប់ជល់ (Take the bull by the horns) ៖
បុគ្គលដែលមានបុគ្គលិកលក្ខណៈ “វាអាចធ្វើបាន” មិនភ័យខ្លាចសោះឡើយចំពោះឧបសគ្គ ហើយតែងឈ្មុសឈ្មុលស្វែងរកដំណោះស្រាយ។ ការខំប្រឹងប្រែងរបស់គេទាក់ទាញការចាប់អារម្មណ៍ពីអ្នកដទៃ ដោយសារឃើញគេប្រយុទ្ធនឹងបញ្ហាផ្ទាល់ដោយមោះមុត និងមានប្រសិទ្ធភាព។ គេមិនចូលចិត្តរង់ចាំទេ គេចូលចិត្តផ្តួចផ្តើមគំនិតក្នុងការដោះស្រាយ។៣) នៅឆ្ងាយពីរង្វង់នៃការត្អូញត្អែរ (Enter no whining zone) ៖
បុគ្គលជោគជ័យតែងចៀសវាងការត្អូញត្អែរ ឬរអ៊ូរទាំ។ គេយល់ដឹងអំពីភាពឥតប្រយោជន៍នៃរឿងទាំងនេះ ហើយមិនបណ្តែតបណ្តោយឲ្យគំនិត និងមាត់របស់គេផ្តេកផ្តួលទៅលើសកម្មភាពអត់បានការទាំងនេះទេ។៤) ស្វែងយល់ពីអ្នកដទៃ (Put on another’s pair of shoes) ៖
បុគ្គលជោគជ័យចូលចិត្តយល់ពីទឹកចិត្តអ្នកដទៃ។ គេតែងព្យាយាមស្វែងយល់អំពីការលំបាករបស់អ្នកដទៃ ការសម្លឹងមើលរបស់អ្នកដទៃ ដើម្បីធ្វើសេចក្តីសម្រេចចិត្តឲ្យបានល្អប្រសើរ។៥) បណ្តុះការពេញចិត្ត (Nurture your passion) ៖
បុគ្គលជោគជ័យធន់ទៅនឹងសម្ពាធការងារដ៏ច្រើន។ គេស្រឡាញ់ពេញចិត្តនឹងការងាររបស់គេ ដោយសារគេដឹងអំពីរបៀបបញ្ឆេះអារម្មណ៍ពេញចិត្តរបស់គេ។ ជាទូទៅ ក្នុងការប្រកួតប្រជែងពានរង្វាន់ មិនមែនបុគ្គលដែលមានប្រាជ្ញាឈ្លាសវៃខ្ពស់ ឬក៏បុគ្គលដែលមានលទ្ធភាពច្រើនជាមួយទ្រព្យធន ឬឋានៈទេ ប៉ុន្តែគឺបុគ្គលដែលពេញចិត្តខ្លាំងនឹងកិច្ចការរបស់គេទេ ដែលភាគច្រើនជាអ្នកទទួលពានរង្វាន់។៦) ឈានមួយជំហានថែមទៀត (Walk the second mile) ៖
បុគ្គលជោគជ័យបំពេញភារកិច្ចលើសពីការរំពឹងទុក។ នៅពេលដែលអ្នកផ្សេងបំពេញការងារតាមការរំពឹងទុកធម្មតា បុគ្គលដែលមានលក្ខណៈសម្បត្តិ “វាអាចធ្វើបាន” មិនពេញចិត្តនឹងលទ្ធផលធម្មតាទេ គេចូលចិត្តសម្រេចលទ្ធផលដែលនឹកស្មានមិនដល់។ គេតែងដាក់ការរំពឹងទុកសម្រាប់ខ្លួនគេខ្ពស់ជាងអ្នកផ្សេងគិត ឬស្ថានការណ៍កំណត់។៧) មិនដំអក់រង់ចាំ តែចាប់ផ្តើមធ្វើ (Quit stewing and start doing) ៖
៨) ធ្វើដំណើរជាមួយខ្សែទឹកហូរ (Go with the flow) ៖
បុគ្គលជោគជ័យចេះសម្របជាមួយការផ្លាស់ប្តូរ។ គេមិនបណ្តោយខ្លួនគេឲ្យជាប់គាំង ឬបញ្ឈប់ដំណើរដោយសារផ្លូវវៀច ឬផ្លូវខូចឡើយ គេព្រមទទួលយកការបត់បែន ជាមួយទឹកចិត្តពោរពេញដោយក្តីសង្ឃឹមសម្រាប់អនាគត។៩) ធ្វើដំណើររហូតដល់គោលដៅ (Follow through to the end) ៖
បុគ្គលដែលមានទឹកចិត្ត “វាអាចធ្វើបាន” មិនគ្រាន់តែជាអ្នកផ្តួចផ្តើមទេ តែដាក់កាតព្វកិច្ចក្នុងការបញ្ចប់កិច្ចការរបស់ខ្លួន។ គេជាអ្នកចាប់ផ្តើមដោយខ្លួនឯង ហើយពុះពារដើម្បីសម្រេចបេសកកម្មរបស់គេ។១០) ចូររង់ចាំទទួលលទ្ធផលចេញពីការប្តេជ្ញាចិត្តរបស់អ្នក (Expect a return as a result of your commitment) ៖
ប្រសិនបើអ្នកមានការប្តេជ្ញាចិត្តខ្ពស់ ជាមួយអត្តចរិត “វាអាចធ្វើបាន” សូមរង់ចាំទទួលលទ្ធផលចុះ។ ការប្តេជ្ញាចិត្តជាមួយភាពពេញចិត្តខ្ពស់វាមានឥទ្ធិពលដូចជាជំងឺឆ្លងអញ្ចឹង វានឹងធ្វើឲ្យអ្នកផ្សេងបានដឹងឮ ហើយធនធាននឹងហូរមកតាមការប្រឹងប្រែងរបស់អ្នក។ អ្នកដឹកនាំដែលមានភាពពេញចិត្ត និងការប្តេជ្ញាចិត្តខ្ពស់នឹងទទួលលទ្ធផល និងឱកាសបើកចំហ ដោយសារគេនឹងមានមន្តទាក់ទាញចំណាប់អារម្មណ៍ និងធនធានពីអ្នកដទៃ។
--- * ---
-- ប្រែសម្រួលដោយ សាម អ៊ីន, វិច្ឆិកា ២០១៦
0 Comments