រូបភាព១៖ ប្រព័ន្ធអភិបាលកិច្ច
ច្បាប់ គោលការណ៍ និង នីតិវិធី ជាទូទៅចែងអំពី តួនាទី និង សិទ្ធិអំណាចរួមទាំងទំហំទោសចំពោះកំហុសឆ្គងរបស់មន្រ្តីរាជរដ្ឋាភិបាល និង មន្រ្តីរាជការ។ ក្នុងនេះរួមមានរដ្ឋធម្មនុញ្ញ ច្បាប់ផ្សេងៗ គោលការណ៍ក្រសួង មន្ទីរ និង នីតិវិធីការងារមន្រ្តីរាជការ។ ការតាមដានត្រួតពិនិត្យ មន្រ្តីរាជរដ្ឋាភិបាល និង មន្រ្តីរាជការ ជាកិច្ចការរបស់ រដ្ឋសភា អង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរសវនកម្មជាតិ និង អធិការកិច្ចក្នុងក្រសួងនីមួយៗ។ ក្នុងសង្គមប្រជាធិបតេយ្យ សារព័ត៌មាន សង្គមស៊ីវិល និង ប្រជាពលរដ្ឋក៏មានតួនាទីតាមដានត្រួតពិនិត្យផងដែរ។ ការដាក់ទោស ជាតួនាទីរបស់តុលាការ នៅពេលដែលរកឃើញតឹកតាងគ្រប់គ្រាន់ថាមន្រ្តីរាជរដ្ឋាភិបាល ឬ មន្រ្តីរាជការបានរំលោភបំពានអំណាចដែលប្រជាពលរដ្ឋប្រគល់ឲ្យ។ ក្នុងសង្គមប្រជាធិបតេយ្យ ប្រជាពលរដ្ឋអាចដាក់ទោសមន្រ្តីរាជរដ្ឋាភិបាល និង អ្នកនយោបាយតាមរយៈសន្លឹកឆ្នោត ឬ ការធ្វើបាតុកម្មតវ៉ាផ្សេងៗ។ លោក Douglas North បានសន្និដ្ឋានថា មន្រ្តីរាជរដ្ឋាភិបាល និង មន្រ្តីរាជការនឹងយកអំណាចរបស់ខ្លួនទៅប្រើដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និង ធ្វើឲ្យខូចប្រយោជន៍សាធារណៈបើច្បាប់ចងក្រងមិនបានល្អ មានការខ្វះចន្លោះ។ ក៏ប៉ុន្តែបើទោះបីជាច្បាប់ចងក្រងបានល្អក៏ដោយ គ៏ពួកគាត់នៅប្រើអំណាចដើម្បីប្រយោជន៍ផ្ទាល់ខ្លួន បើគាត់ដឹងថា ការតាមដានត្រួតពិនិត្យមិនអាចចាប់គាត់បាន។ បន្ថែមពីនេះ ពួកគាត់នៅតែបន្តរំលោភអំណាច បើទោះបីគាត់ដឹងថា ការតាមដានអាចចាប់គាត់បាន តែនឹងមិនមានការដាក់ទោស ឬមានការដាក់ទោសតិចតួចប៉ុណ្ណោះ ដោយសារតែគាត់មានខ្នងបង្អែកខាងលើនៅចាំការពារពួកគាត់។ សរុបមកវិញ មន្រ្តីរាជរដ្ឋាភិបាល និង មន្រ្តីរាជការនៅបន្តប្រព្រឹត្តអំពើពុករលួយ រំលោភអំណាច ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន បើសមាសធាតុណាមួយនៃប្រព័ន្ធអភិបាលកិច្ចរៀបចំមិនបានល្អ (ច្បាប់ខ្វះចន្លោះ ឬ ការតាមដានត្រួតពិនិត្យខ្សោយ ឬ ភាពគ្មានទោស)នៅបន្តគ្របដណ្តប់ក្នុងសង្គមកម្ពុជា។
បើយើងពិនិត្យមើលប្រព័ន្ធអភិបាលកិច្ចនៅកម្ពុជា យើងសង្កេតឃើញមានការខ្វះចន្លោះយ៉ាងច្រើន ជាពិសេសសមាសធាតុ “ការតាមដានត្រួតពិនិត្យ” និង “ការដាក់ទោស”។ រដ្ឋសភា(នីតិបញ្ញត្តិ) មិនហ៊ានតាមដានត្រួតពិនិត្យកិច្ចការរបស់ រាជរដ្ឋាភិបាល(នីតិប្រតិបត្តិ) ដោយសារតែប្រព័ន្ធដឹកនាំគណបក្សនៅកម្ពុជាបង្ខំឲ្យសមាជិករដ្ឋសភាដែលជាសមាជិកគណបក្សខ្លាចមេបក្ស ដែលជាអ្នកកាន់តួនាទីកំពូលក្នុងស្ថាប័ននីតិប្រតិបត្តិ។ អង្គភាពប្រឆាំងអំពើពុករលួយ និង អាជ្ញាធរសវនកម្មជាតិ ស្ថិតក្រោមអំណាច ឬ ឥទ្ធិពលយ៉ាងខ្លាំងពី រាជរដ្ឋាភិបាល។ ដោយសារតែមានការរៀបចំរចនាសម្ព័ន្ធបក្សក្នុងស្ថាប័នតុលាការនិងមន្រ្តីរាជការ ធ្វើឲ្យ តុលាការ មិនមានភាពឯករាជ្យ ស្ថិតក្រោមឥទ្ធិពលយ៉ាងខ្លាំងពីគណបក្សកាន់អំណាច មិនហ៊ានដាក់ទោសអ្នកមានអំណាច មានខ្នង។ សារព័ត៌មាន នៅខ្វះក្រមសីលធម៌វីជ្ជាជីវៈ និង ភាគច្រើនមិនឯករាជ្យ។ ប្រជាពលរដ្ឋ មានការយល់ដឹងតិចតួច និងមានការភ័យខ្លាចច្រើន។
ប្រវត្តិនៅប្រទេសរីកចម្រើនជឿនលឿន តែងចាប់ផ្តើមដំបូងជាមួយការរៀបចំប្រព័ន្ធអភិបាលកិច្ចបានល្អ។ ការចាប់ផ្តើមនេះច្រើនកើតចេញពីក្រុមវីរជនមួយក្រុមដែលមានទឹកចិត្តស្មោះត្រង់នឹងប្រជាពលរដ្ឋ តម្តល់ផលប្រយោជន៍សាធារណៈខ្ពស់ជាងផលប្រយោជន៍ផ្ទាល់ខ្លួន និងយល់ដឹងអំពីសារសំខាន់នៃការរៀបចំប្រព័ន្ធអភិបាលកិច្ចល្អ ទទួលបានអំណាចពីប្រជាពលរដ្ឋ ហើយចាប់ផ្តើមរៀបចំចាត់ចែងប្រព័ន្ធអភិបាលកិច្ចល្អ។ កត្តាជំរុញអភិបាលកិច្ចល្អ ក៏អាចកើតឡើងផងដែរពីប្រជាពលរដ្ឋដែលមានការយល់ដឹង និង សកម្មចូលរួមទាមទារដាក់សម្ពាធដល់អ្នកដឹកនាំនយោបាយត្រូវតែធ្វើកិច្ចការនេះ។ តើប្រទេសកម្ពុជានឹងមានវាសនាអាចមានក្រុមវីរជនធ្វើកិច្ចការនេះដែរឬទេ? តើប្រជាពលរដ្ឋខ្មែរខំប្រឹងស្វែងយល់ និងមានភាពស្វិតស្វាញទាមទារឲ្យមានការរៀបចំចាត់ចែងប្រព័ន្ធអភិបាលកិច្ចល្អដែរឬទេ?
“រាជរដ្ឋាភិបាលល្អ និង មន្រ្តីរាជការបម្រើពលរដ្ឋមិនអាចកើតឡើងដោយឯកឯងទេ។ អ្នកត្រូវទាមទារ និង បង់ថ្លៃចំពោះរឿងនេះ។”
“បើយើងជាជាតិខ្មែរមិនអាចរៀបចំប្រព័ន្ធអភិបាលកិច្ចល្អបានទេ កម្ពុជានឹងត្រូវគ្រប់គ្រងដោយជាតិសាសន៍ដទៃ”៕
---

---^^^---
---
រៀបរៀងដោយ សាម អ៊ីន -- ធ្នូ ២០១៦
---
-- អត្ថបទទាក់ទង ៖
-- អត្ថបទទាក់ទង ៖
0 Comments