--បង្កើតឥទ្ធិពលរបស់អ្នកពីទីតាំងណាមួយក្នុងអង្គការ--
សេចក្ដីសង្ខេបនេះនឹងបង្រៀនអ្នកឱ្យដឹងអំពី៖
- ការឈប់ជឿលើទេវកថាដែលខុសឆ្គងមួយចំនួនទាក់ទងនឹងភាពជាអ្នកដឹកនាំ។
- ការដោះស្រាយបញ្ហាប្រឈមមួយចំនួនសម្រាប់អ្នកបម្រើការងារនៅជាន់កណ្ដាលនៃរចនាសម្ព័ន្ធដឹកនាំក្នុងអង្គការ។
- ការចេះដឹកនាំប្រធានរបស់អ្នក អ្នកធ្វើការស្ថិតនៅខាងក្រោម និងអ្នកដែលមានឋាន:ស្មើនឹងអ្នក។
- ចេះយកឈ្នះនូវការលំបាកនិងបញ្ហាប្រឈមដែលអ្នកនឹងជួបប្រទះក្នុងការក្លាយខ្លួនជាអ្នកដឹកនាំ៣៦០ដឺក្រេ។
- ការបង្កើតតម្លៃនៃភាពជាអ្នកដឹកនាំ៣៦០ដឺក្រេ។
I. ទេវកថានៃការដឹកនាំពីទីតាំងជាន់កណ្ដាល
- ទេវកថាអំពីឋានៈតួនាទី
ការយល់ខុសធំជាងគេអំពីការដឹកនាំគឺជឿថា ភាពជាអ្នកដឹកនាំគឺមានតែសម្រាប់អ្នកដែលមានឋាន:ឬតួនាទីខ្ពស់។ ក៏ប៉ុន្តែ ជំនឿនេះគឺខុសពីការពិត។ អ្នកមិនចាំបាច់មានឋាន: ឬតួនាទីខ្ពស់នៅក្នុងក្រុម ស្ថាប័ន អង្គការ ឬក្រុមហ៊ុន ទើបអាចដឹកនាំគេបាន។ ប្រសិនបើអ្នកមិនយល់ស្រប អ្នកកំពុងជឿលើទេវកថានៃឋាន:តួនាទីហើយ។
តាមពិតខ្នាតរង្វាស់ពិតប្រាកដនៃភាពជាអ្នកដឹកនាំគឺឥទ្ធិពល មិនមានអ្វីផ្សេងពីនេះទេ។ ភាពជាអ្នកដឹកនាំតែងមានការប្រែប្រួល មិនស្ថិតនៅនឹងមួយកន្លែងទេ។ ភាពជាអ្នកដឹកនាំតែងមានការប្រែប្រួលពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ដែលអ្នកជួប ឬធ្វើការជាមួយ ហើយអ្នកចាំបាច់ត្រូវតែបង្កើតឥទ្ធិពលទៅលើបុគ្គលនីមួយៗ ដើម្បីកសាងសមត្ថភាពដឹកនាំរបស់អ្នក។ ឥទ្ធិពលរបស់អ្នកស្ថិតនៅកម្រិតណា អាស្រ័យនឹងប្រវត្តិដែលអ្នកបានកសាងជាមួយនឹងបុគ្គលនោះ។
ឋាន:តួនាទីមានឥទ្ធិពលតិចតួចប៉ុណ្ណោះលើភាពជាអ្នកដឹកនាំរបស់អ្នក។ ចូរចងចាំថាការបង្កើតឥទ្ធិពលលើអ្នកដទៃមិនមែនជារឿងនៃឋាន:តួនាទីទេ។ ភាពជាអ្នកដឹកនាំគឺជាជម្រើសនិងសកម្មភាពរបស់អ្នក មិនមែនជាទីតាំងដែលអ្នកអង្គុយក្នុងអង្គការណាមួយទេ។ មនុស្សគ្រប់គ្នាអាចជ្រើសរើសក្លាយជាអ្នកដឹកនាំបាន មិនសំខាន់ថាគេកំពុងស្ថិតនៅទីតាំងណាទេ។ អ្នកអាចបង្កើតការផ្លាស់ប្ដូរបាន ទោះបីអ្នកនៅទីណាក៏ដោយ។ - ទេវកថាអំពីគោលដៅ
អ្នកដែលមានជំនឿលើទេវកថាអំពីគោលដៅនឹងនិយាយថា “នៅពេលខ្ញុំទៅដល់ទីខ្ពស់ ខ្ញុំនឹងចាប់រៀនអំពីការដឹកនាំ”។ ក៏ប៉ុន្តែ បើអ្នកចង់ជោគជ័យបានទៅដល់ទីខ្ពស់ អ្នកចាំបាច់ត្រូវរៀនពីភាពជាអ្នកដឹកនាំមុននឹងអ្នកដើរទៅរកទីខ្ពស់ណាមួយ។ ភាពជាអ្នកដឹកនាំគឺរៀននៅពេលអ្នកកំពុងប្រតិបត្តិការងារ។ ហើយប្រសិនបើអ្នកមិនអាចសាកល្បងជំនាញដឹកនាំរបស់អ្នក និងរៀនធ្វើសេចក្ដីសម្រេចចិត្តចំពោះរឿងតូចៗនិងមានហានិភ័យទាប អ្នកនឹងប្រឈមជាមួយនឹងបញ្ហាកាន់តែធំ ពេលអ្នកឡើងដល់ទីកាន់តែខ្ពស់ ពីព្រោះការប្រព្រឹត្តកំហុសនៃការដឹកនាំនឹងបង្កផលជះកាន់តែធំ ស្របនឹងទីតាំងដែលអ្នកកំពុងឡើងដល់។ កំហុសឆ្គងដែលធ្វើខុសនៅជាន់ទាបងាយស្រួលដោះស្រាយ តែកំហុសឆ្គងនៃភាពជាអ្នកដឹកនាំឈរនៅទីខ្ពស់បំផុតនៃអង្គការនឹងបង្កការខូចខាត ការបាត់បង់កេរ្តិ៍ឈ្មោះ និងភាពជឿជាក់លើស្ថាប័នទាំងមូល។ ចូរចាប់ផ្ដើមសម្របការគិត រៀនពីជំនាញនិងអភិវឌ្ឍទម្លាប់របស់អ្នកជាអ្នកដឹកនាំ ហើយចាប់ផ្ដើមពីថ្ងៃនេះទៅ ដើម្បីត្រៀមសម្រាប់កិច្ចការដឹកនាំនៅពេលថ្ងៃស្អែកមកដល់។
- ទេវកថាអំពីឥទ្ធិពល
អ្នកដែលជឿលើទេវកថាអំពីឥទ្ធិពលនឹងនិយាយថា “ប្រសិនបើខ្ញុំឈរនៅទីខ្ពស់ជាងគេក្នុងអង្គការ មនុស្សទាំងឡាយនឹងដើរតាមខ្ញុំ”។ បុគ្គលទាំងឡាយដែលគ្មានបទពិសោធន៍ដឹកនាំតែងមាននិន្នាការឱ្យតម្លៃហួសលើឋាន:តួនាទីក្នុងការដឹកនាំ។ អ្នកអាចប្រគល់ឋាន:តួនាទីដ៏ខ្ពង់ខ្ពស់មួយដល់នរណាម្នាក់ តែអ្នកមិនអាចប្រគល់ភាពជាអ្នកដឹកនាំឱ្យទៅគេបានទេ។ គេត្រូវតែខំប្រឹងដោយខ្លួនគេក្នុងការកសាងភាពជាអ្នកដឹកនាំ។ ឋាន:តួនាទីគ្រាន់តែជាការផ្ដល់ឱកាសល្អជូនអ្នកសម្រាប់សាកល្បងបង្ហាញ ឬកសាងភាពជាអ្នកដឹកនាំរបស់អ្នកប៉ុណ្ណោះ។ វាជួយអ្នកក្នុងរយ:ពេលខ្លី តែក្នុងរយ:ពេលកំណត់មួយ អ្នកនឹងដឹងថា តើឱកាសនោះធ្វើឱ្យឥទ្ធិពលរបស់អ្នកកើនឡើង ឬថយចុះ។ អ្នកដឹកនាំល្អនឹងកសាងឥទ្ធិពលបន្ថែមជាមួយឋាន:ដែលទទួលបាន។ ផ្ទុយទៅវិញ ឋាន:តួនាទីនឹងឆ្លុះបង្ហាញអំពីភាពខ្សោយនៃបុគ្គលដែលខ្វះភាពជាអ្នកដឹកនាំនៅក្នុងខ្លួន។ ចូរចងចាំថា ឋាន:តួនាទីមិនមែនបង្កើតអ្នកដឹកនាំទេ តែអ្នកដឹកនាំទេដែលបង្កើតឋាន:តួនាទីឱ្យខ្លួនឯង ដោយសារតែឥទ្ធិពលដែលគាត់បានសាងចេញពីភាពជាអ្នកដឹកនាំនៅក្នុងខ្លួនរបស់គាត់។
- ទេវកថាអំពីកង្វះបទពិសោធន៍
អ្នកមានចេតនាចង់ធ្វើឱ្យប្រសើរឡើងនូវអង្គការរបស់អ្នក ហើយអ្នកជឿថាធ្វើរឿងនេះបានទាល់តែអ្នកជាអ្នកដឹកនាំខ្ពស់បំផុត។ ដោយពុំធ្លាប់មានបទពិសោធន៍ឈរលើទីខ្ពស់បំផុតក្នុងអង្គការ អ្នកតែងឱ្យតម្លៃហួសពីការពិតជាក់ស្តែងអំពីឥទ្ធិពលរបស់អ្នកឈរនៅទីខ្ពស់បំផុតក្នុងការចាត់ចែងរឿងគ្រប់យ៉ាងក្នុងអង្គការ។ នៅពេលអ្នកឡើងកាន់តែខ្ពស់ក្នុងអង្គការកាន់តែធំ អ្នកនឹងដឹងថាមានកត្តាជាច្រើនដែលមានឥទ្ធិពលើដំណើរវិវត្តនៃអង្គការ។ នៅពេលអ្នកឈរនៅលើទីតាំងខ្ពស់ជាងគេ អ្នកនឹងដឹងថា គ្រប់ជ្រុងទាំងអស់នៅក្នុងអង្គការមានសារ:សំខាន់សម្រាប់ការលូតលាស់ ឬដួលរលំរបស់អង្គការ។ តួនាទីកំពូលរបស់អ្នកមិនអាចគ្រប់គ្រងចាត់ចែងគ្រប់រឿងទាំងអស់បានទេ អ្នកត្រូវធ្វើការនិងពឹងពាក់អ្នកដទៃជាច្រើនផ្សេងទៀតដើម្បីជួយអ្នក។
- ទេវកថាអំពីសេរីភាព
អ្នកដែលជឿលើទេវកថាអំពីសេរីភាពនិយាយថា “ពេលខ្ញុំឡើងដល់ទីខ្ពស់បំផុត លែងមានអ្វីមករារាំងខ្ញុំហើយ។” ក៏ប៉ុន្តែ អ្នកនឹងដឹងថា ពេលដែលអ្នកឡើងកាន់តែខ្ពស់នៅក្នុងអង្គការ ទម្ងន់នៃការទទួលខុសត្រូវរបស់អ្នកគឺកាន់តែធ្ងន់។ នៅក្នុងអង្គការជាច្រើន នៅពេលដែលអ្នកឡើងកាំជណ្ដើរកាន់តែខ្ពស់ អ្នកនឹងដឹងថាទំហំនៃការទទួលខុសត្រូវរបស់អ្នក គឺកាន់តែធំលឿនជាងសិទ្ធិអំណាចដែលអ្នកទទួលបាន។ នៅពេលដែលអ្នកឡើងកាន់តែខ្ពស់ ការទន្ទឹងរង់ចាំលើអ្នកកាន់តែច្រើន សម្ពាធកាន់តែធ្ងន់ ហើយផលប៉ះពាល់នៃការសម្រេចចិត្តរបស់អ្នកកាន់តែមានវិសាលភាពធំ។ អ្នកដឹកនាំគឺតែងមានកាតព្វកិច្ចច្រើន ហើយជាមួយនេះ សេរីភាពរបស់គាត់ក៏រួមតូចទៅ។ ការពិត វាជាកំហិតដែលអ្នកដឹកនាំជ្រើសរើសដោយខ្លួនឯង ពីព្រោះការបំពេញកាតព្វកិច្ចជាអ្នកដឹកនាំរុញឱ្យគាត់ត្រូវធ្វើបែបនេះ។
- ទេវកថាអំពីសក្ដានុពល
អ្នកដែលជឿលើទេវកថាអំពីសក្ដានុពលនឹងនិយាយថា “ខ្ញុំមិនអាចឡើងទៅដល់សក្ដានុពលរបស់ខ្ញុំទេ បើខ្ញុំមិនបានក្លាយជាអ្នកដឹកនាំនៅទីខ្ពស់បំផុតនោះ។”
យើងគ្រប់គ្នាគួរប្រឹងប្រែងឱ្យដល់សក្ដានុពលខ្ពស់បំផុតរបស់យើង ដោយមិនបាច់ទៅដល់ទីខ្ពស់បំផុតក្នុងអង្គការទេ។ យើងគ្រប់គ្នាគួរប្រឹងប្រែងឱ្យដល់សក្ដានុពលខ្ពស់បំផុតរបស់យើង ប៉ុន្តែសក្ដានុពលនោះស្ថិតនៅទីតាំងផ្សេងៗ មិនមែនស្ថិតនៅទីតាំងតែមួយដែលខ្ពង់ខ្ពស់បំផុតនោះទេ។ ពេលខ្លះកន្លែងដែលអ្នកបង្កផលជះច្រើនបំផុតមិនស្ថិតនៅទីខ្ពស់បំផុតទេ។
- ទេវកថាអំពីទីខ្ពស់បំផុត
អ្នកដែលជឿលើទេវកថាអំពីទីខ្ពស់បំផុត ឬភាពគ្មានសោះនឹងនិយាយថា “ប្រសិនបើខ្ញុំមិនមានឋាន:តួនាទីខ្ពស់បំផុត ខ្ញុំនឹងមិនសាកល្បងដឹកនាំសោះឡើយ”។
មនុស្សមួយចំនួនដែលកំពុងបំពេញតួនាទីនៅទីតាំងជាន់កណ្ដាលនៃអង្គការមួយ មិនសប្បាយចិត្តនឹងឋាន:តួនាទីរបស់ខ្លួន ពីព្រោះគេចាត់ទុកភាពជោគជ័យទាល់តែឡើងដល់ទីខ្ពស់នៅខាងលើ។ ជាលទ្ធផល គេគិតថា បើគេទៅមិនដល់ទីខ្ពស់បំផុតទេ គេមិនអាចជោគជ័យទេ ហើយក៏មិនចាំបាច់យកចិត្តទុកដាក់លើរឿងភាពជាអ្នកដឹកនាំដែរ។ ក្នុងពេលដែលការខកចិត្តស្ថិតនៅជាមួយនឹងគេយូរទៅ គេក៏ចាប់ផ្ដើមខូចចិត្ត ឈឺចាប់ ហើយគិតសង្ស័យលើរឿងអាក្រក់ៗ។ នៅពេលគេវិវត្តទៅដល់កម្រិតនេះ គេលែងជាទ្រព្យធនរបស់អង្គការទៀតហើយ គេក្លាយជាបំណុលនិងឧបសគ្គនៅក្នុងអង្គការ ក៏ដូចជាសម្រាប់ជីវិតរបស់ពួកគេទាំងមូល។
ចូរពង្រឹងភាពជាអ្នកដឹកនាំរបស់អ្នក បើទោះបីជាអ្នកស្ថិតនៅទីតាំងណាក៏ដោយ ដើម្បីអ្នកអាចបង្កើតឥទ្ធិពលធ្វើឱ្យអង្គការអ្នកប្រសើរឡើង។ ភាពជាអ្នកដឹកនាំរបស់អ្នកឡើងខ្ពស់ វានឹងជួយផ្លាស់ប្ដូរជីវិតអ្នកដទៃ។ អ្នកក៏អាចបន្ថែមតម្លៃលើជីវិតរបស់អ្នកដទៃបានផងដែរ។
រឿងដែលល្អគឺថា អ្នកអាចរៀនអំពីភាពជាអ្នកដឹកនាំពីគ្រប់ទីតាំងទាំងអស់ ដែលអ្នកកំពុងឈរនៅក្នុងអង្គការណាមួយ។ បើទោះបីជាអ្នកមិនទាន់ឡើងទៅដល់ទីខ្ពស់ក៏ដោយ នៅពេលអ្នកជួយអ្នកដទៃ អ្នកកំពុងជួយខ្លួនឯងដែរហើយ។
II. បញ្ហាប្រឈមដែលអ្នកដឹកនាំ៣៦០ដឺក្រេជួបប្រទះ
- បញ្ហាប្រឈមនៃភាពតានតឹង
បញ្ហាប្រឈមនេះកើតឡើងពីសម្ពាធដែលអ្នកឈរនៅទីតាំងកណ្ដាលក្នុងអង្គការ។ វាមិនទាន់គ្រប់គ្រាន់ទេដោយគ្រាន់តែដឹងថា អ្នកនឹងប្រឈមនឹងបញ្ហាស្ត្រេសជាច្រើនដែលឈរនៅទីតាំងកណ្តាលកាំជណ្តើរក្នុងអង្គការណាមួយ។ អ្នកត្រូវរៀនពីរបៀបបន្ធូរភាពតានតឹងទាំងនោះផងដែរ។ ខាងក្រោមនេះជាវិធីប្រាំប្រការ ដើម្បីជួយបន្ធូរភាពតានតឹង៖
1. ទទួលយកភាពស្រុកស្រួលជាមួយនឹងទីតាំងកណ្ដាលស្ថិតនៅតាមទីតាំងកណ្ដាលអាចជាទីតាំងល្អមួយ ជាពិសេសពេលអ្នកដឹងអំពីទស្សនវិស័យរបស់អង្គការ និងជឿជាក់លើអ្នកដឹកនាំជាន់ខ្ពស់។
2. ដឹងនូវអ្វីដែលអ្នកត្រូវទទួលខុសត្រូវ និងអ្វីដែលមិនមែនជាការទទួលខុសត្រូវរបស់អ្នកគ្មានអ្វីជួយសម្រាលភាពតានតឹងជាងការដឹងច្បាស់លាស់អំពីខ្សែរបន្ទាត់ទទួលខុសត្រូវនៃទីតាំងនីមួយៗ ដែលអ្នកនិងអ្នកដទៃកំពុងឈរទេ។
3. ស្វែងរកចម្លើយនិងជំនួយឱ្យបានល្អពេលរងសម្ពាធ។4. សូមកុំរំលោភឋាន:តួនាទីរបស់អ្នក ឬបំពានសេចក្ដីទុកចិត្តរបស់អ្នកដឹងនាំខាងលើអ្នក។5. សូមប្ដេជ្ញាចិត្តយកចិត្តទុកដាក់បន្ថែមតម្លៃលើចំណុចខ្លាំងរបស់អ្នកដឹកនាំខាងលើអ្នក។បញ្ហាប្រឈមនៃការងារច្រើន
អ្នកដឹកនាំដែលឈរនៅទីតាំងជាន់កណ្ដាលក្នុងអង្គការមួយត្រូវបំពេញការងារច្រើន ហើយតម្រូវឱ្យមានចំណេះដឹង លើសពីបទពិសោធន៍ផ្ទាល់ខ្លួន។ ជាញឹកញាប់គេត្រូវដោះស្រាយកិច្ចការជាច្រើនក្នុងពេលដ៏ខ្លី ហើយអាទិភាពការងារតែងផ្លាស់ប្ដូរជានិច្ច។
រាល់កិច្ចការដែលតម្រូវឱ្យអ្នកធ្វើតែងមានគោលបំណងនិងការទទួលខុសត្រូវច្បាស់លាស់ ដែលអ្នកមិនអាចរំលងបាន។ ទិសដៅនៃកិច្ចការទាំងនោះច្រើនតែបង្ខំឱ្យអ្នកដើរតួនាទីកំណត់មួយ ព្រមទាំងទាមទារការប្រើវិធីច្បាស់លាស់ក្នុងការបំពេញផង។ សូមកុំប្រើតួនាទីមួយទៅបំពេញកិច្ចការផ្សេងដែលខុសពីតួនាទីរបស់អ្នក។ ហើយនៅពេលដែលអ្នកត្រូវផ្លាស់ប្ដូរតួនាទីក្នុងការបំពេញកិច្ចការផ្សេងៗ សូមកុំផ្លាស់ប្ដូរឥរិយាបថរបស់អ្នក។ សូមកុំបដិសេធនូវតួនាទីដែលអ្នកត្រូវបំពេញ។
- បញ្ហាប្រឈមនៃភាពអាត្មានិយម
វាជារឿងធម្មតាសម្រាប់មនុស្សទូទៅដែលត្រូវការការទទួលស្គាល់ចំពោះស្នាដៃរបស់ខ្លួន ហើយសម្រាប់អ្នកដឹកនាំក៏មិនខុសគ្នាដែរ។ បញ្ហានៅត្រង់ថា បើអ្នកជាអ្នកដឹកនាំឈរនៅទីតាំងជាន់កណ្ដាល ភាគច្រើនស្នាដៃរបស់អ្នកគេមើលមិនសូវឃើញទេ ហើយរឿងនេះធ្វើឱ្យអ្នកអន់ចិត្តនិងអស់ថាមពល។ បញ្ហាប្រឈមគឺធ្វើយ៉ាងណាឱ្យអ្នកដើរតួនាទី ជាសមាជិកក្នុងក្រុមដ៏ល្អម្នាក់ ហើយបន្តពេញចិត្តក្នុងការចូលរួមសកម្ម បើទោះបីជាគេមើលមិនឃើញការងារអ្នកដ៏ដោយ។ ខាងក្រោមនេះជាវិធីប្រឈមនឹងបញ្ហានេះ៖
1. ផ្ដោតអារម្មណ៍ទៅលើកាតព្វកិច្ចរបស់អ្នកជាជាងការស្រមៃចង់បានការទទួលស្គាល់។
2. ផ្ដល់តម្លៃលើទីតាំងរបស់អ្នកដែលរួមចំណែកជួយក្រុមការងារ។
3. ស្វែងរកភាពពេញចិត្តជាមួយនឹងភាពជោគជ័យនៃគម្រោងរួមរបស់ក្រុមការងារ។
4. ទទួលយកចំពោះការសរសើរដល់នរណាម្នាក់នៅក្នុងក្រុម ដោយមិនមានចិត្តច្រណែន។
5. ចូរចាប់និងទទួលយកភាពខុសគ្នានៃការលើកខ្លួនឯង និងការជួយលើកក្រុមទាំងមូល។
- បញ្ហាប្រឈមនៃភាពពេញចិត្ត
ឥរិយាបថត្រឹមត្រូវជារឿងសំខាន់ចាំបាច់ក្នុងការចាប់យកភាពពេញចិត្ត នៅពេលដែលអ្នកឈរនៅទីតាំងជាន់កណ្ដាលនៅក្នុងអង្គការមួយ។ ជាការពិត ភាពជាអ្នកដឹកនាំទាក់ទងតិចតួចទេជាមួយនឹងឋាន:តួនាទីរបស់អ្នក។ ជាមួយនឹងឥរិយាបថត្រឹមត្រូវនិងភាពបុិនប្រសប់ អ្នកអាចបង្កើតឥទ្ធិពលចេញពីទីតាំងណាមួយដែលអ្នកកំពុងឈរនៅក្នុងអង្គការ។ ខាងក្រោមនេះជាវិធី៥យ៉ាងក្នុងការអភិវឌ្ឍឥរិយាបថរបស់អ្នក ដែលធ្វើឱ្យអ្នកមានភាពពេញចិត្តពេញថ្លើមជាមួយនឹងទីតាំងដែលអ្នកកំពុងឈរ៖
1. កសាងទំនាក់ទំនងរឹងមាំជាមួយនឹងបុគ្គលសំខាន់ៗ។
2. កំណត់ភាពជោគជ័យក្នុងនាមជាក្រុម។
3. ចូលរួមក្នុងការប្រាស្រ័យទាក់ទងសំខាន់ៗនិងចាំបាច់។
4. ចាប់យកបទពិសោធន៍និងភាពចាស់ទុំ។
5. ដាក់ភាពជោគជ័យរបស់ក្រុមឱ្យនៅខ្ពស់ជាងភាពជោគជ័យផ្ទាល់ខ្លួន។
ក្នុងភាពពិតជាក់ស្ដែង ភាពជាអ្នកដឹកនាំគឺការជួយអ្នកដទៃឱ្យបានសម្រេចជោគជ័យ។
- បញ្ហាប្រឈមនៃទស្សនវិស័យ
ក្លាយជាជើងឯកក្នុងការសម្រេចទស្សនវិស័យណាមួយ វាលំបាកណាស់ ជាពិសេស នៅពេលអ្នកមិនមែនជាអ្នកបង្កើតទស្សនវិស័យនោះ។ បញ្ហាប្រឈមគន្លឹះក្នុងការកាច់ចង្កូតឈានទៅសម្រេចទស្សវិស័យគឺថា នៅពេលអ្នកចំណាយថាមពលខ្លាំងនៅក្នុងទស្សនវិស័យណាមួយ ទស្សនវិស័យនោះនឹងក្លាយជារបស់អ្នក ហើយបើទោះបីទស្សនវិស័យរបស់អ្នកនឹងរុញអ្នកឱ្យមានទឹកចិត្តនិងថាមពលខ្លាំងក្នុងការបំពេញការងារជាងអ្នកដទៃ ក៏ការធ្វើដំណើរសម្រេចក្ដីស្រមៃរបស់អ្នកមិនអាចរំលងបានក្នុងការជួយអ្នកដទៃឱ្យសម្រេចក្ដីស្រមៃរបស់គេដែរ។ ដូច្នេះជារឿងសំខាន់ដែលអ្នកត្រូវយល់អំពីក្ដីស្រមៃរបស់ក្រុមនិងរបស់សមាជិកនីមួយៗក្នុងក្រុម។
- បញ្ហាប្រឈមនៃឥទ្ធិពល
ដឹកនាំអ្នកដទៃដែលមិនស្ថិតនៅក្រោមសិទ្ធិអំណាចរបស់អ្នកមិនមែនជារឿងងាយស្រួលទេ។ ភាពជាអ្នកដឹកនាំគឺជាឥទ្ធិពលដែលអ្នកបានបង្កើតឡើង។ ប្រសិនបើអ្នកពុំមានឋាន:តួនាទីនិងឥទ្ធិពល គ្មាននរណាម្នាក់ដើរតាមអ្នកទេ។ ប្រសិនបើគេស្ថិតនៅកាន់តែឆ្ងាយពីឋាន:តួនាទីរបស់អ្នក អ្នកមានលទ្ធភាពកាន់តែតិចក្នុងការធ្វើឱ្យគេដើរតាមអ្នក។ ដូច្នេះហើយ ទើបអ្នកដឹកនាំ៣៦០ដឺក្រេត្រូវប្រឹងផ្លាស់ប្ដូរការគិតរបស់គេពីការគិតថា “ខ្ញុំត្រូវមានឋាន:តួនាទីដើម្បីឲ្យគេដើរ តាមខ្ញុំ” មកគិតថា “ខ្ញុំត្រូវក្លាយជាមនុស្សដែលគេចង់ដើរតាមវិញ”។
មនុស្សតែងតែដើរតាមអ្នកដឹកនាំណាដែលយកចិត្តទុកដាក់ចំពោះគេ។ បើអ្នកដឹកនាំយកចិត្តទុកដាក់សម្លឹងមើលនរណាម្នាក់ជាបុគ្គលសមរម្យថ្លៃថ្នូរ នោះគេនឹងឆ្លើយតបដោយគោរពចំពោះអ្នកដឹកនាំនោះវិញ។ ទំហំនិងជម្រៅនៃការយកចិត្តទុកដាក់របស់អ្នកដឹកនាំនឹងក្លាយជាទំហំនិងជម្រៅនៃឥទ្ធិពលរបស់គាត់លើអ្នកដទៃ។
III. គោលការណ៍ដែលអ្នកដឹកនាំ៣៦០ដឺក្រេប្រតិបត្តិក្នុងការដឹកនាំអ្នកនៅខាងលើ
ក្នុងការដឹកនាំអ្នកនៅខាងលើគឺជាបញ្ហាប្រឈមដ៏ធំបំផុតរបស់អ្នកដឹកនាំ៣៦០ដឺក្រេ។ អ្នកដឹកនាំជាច្រើនចង់ដឹកនាំគេ តែមិនចង់ឱ្យគេដឹកនាំខ្លួននោះទេ។ ក៏ប៉ុន្តែ មានអ្នកដឹកនាំជាច្រើនលើសលប់ចង់ឱ្យគេបន្ថែមតម្លៃរបស់ខ្លួន ឬជួយលើកខ្លួនឱ្យកាន់តែខ្ពស់។ ប្រសិនបើអ្នកចាប់យកចំណុចនៃការជួយបន្ថែមតម្លៃដល់អ្នកដឹកនាំនៅខាងលើអ្នក អ្នកនឹងមានឱកាសច្រើនក្នុងការបង្កើតឥទ្ធិពលលើគាត់។ ដូច្នេះយុទ្ធសាស្ត្រចម្បងរបស់អ្នកគឺការជួយគាំទ្រអ្នកដឹកនាំនៅខាងលើអ្នកបន្ថែមតម្លៃរបស់គាត់ ហើយប្រឹងបំពេញការងារឱ្យបានល្អប្រសើរ។ ប្រសិនបើអ្នកធ្វើរឿងទាំងនេះបានជាប់លាប់ល្អ បន្ទាប់មកអ្នកដឹកនាំនៅខាងលើនឹងមានទំនុកចិត្តលើអ្នកពឹងលើអ្នកកាន់តែច្រើន ហើយនឹងស្ដាប់គំនិតយោបល់របស់អ្នក ពេលដែលគាត់ប្រឈមនឹងបញ្ហា។ ជាមួយនេះ មួយជំហានម្ដងៗ អ្នកនឹងបង្កើតឥទ្ធិពលរបស់អ្នក ហើយអ្នកនឹងមានឱកាសកាន់តែច្រើនក្នុងការដឹកនាំអ្នកនៅខាងលើអ្នក។
- សូមដឹកនាំខ្លួនឯងឱ្យបានល្អប្រសើរ
គ្មានអ្វីធ្វើឱ្យអ្នកដឹកនាំខាងលើចាប់អារម្មណ៍លើអ្នកជាងការបង្ហាញសមត្ថភាពដឹកនាំខ្លួនឯងទេ។ ប្រសិនបើអ្នកដឹកនាំនៅខាងលើអ្នកត្រូវចំណាយថាមពលបន្ថែមក្នុងការជួយដឹកនាំអ្នក អ្នកនឹងត្រូវបានចាត់ទុកថាជាមនុស្សដែលកាន់តែចំណាយពេលនិងថាមពលជាមួយច្រើន។ ប្រសិនបើអ្នកដឹកនាំខ្លួនឯងបានល្អ អ្នកដឹកនាំខាងលើនឹងមើលឃើញអ្នកជាបុគ្គលដែលមានភាពខ្លាំងអាចចាប់យកឱកាសឡើងខ្ពស់បាន។ ដើម្បីក្លាយជាអ្នកដឹកនាំម្នាក់ដែលអ្នកដឹកនាំ ខាងលើអ្នកពឹងអាស្រ័យបានពេលអង្គការប្រឈមបញ្ហា ចូររៀនគ្រប់គ្រងអារម្មណ៍អ្នក ពេលវេលាអ្នក អាទិភាពការងារអ្នក ថាមពលរបស់អ្នក ការគិតនិងពាក្យពេចន៍របស់អ្នក ព្រមទាំងជីវិតរបស់អ្នកទាំងមូល។
- ជួយសម្រាលបន្ទុកអ្នកដឹកនាំខាងលើអ្នក
បើអ្នកចេះជួយសម្រាលបន្ទុក អ្នកកំពុងជួយអ្នកដឹកនាំខាងលើអ្នកឱ្យជោគជ័យ។ នៅពេលដែលប្រធានរបស់អ្នកជោគជ័យ អង្គការទាំងមូលជោគជ័យ។ ការជួយសម្រាលបន្ទុកបង្ហាញថា អ្នកជាអ្នកចេះបំពេញការងារជាក្រុម។ វាបង្ហាញថា អ្នកចេះដឹងគុណដែលបានក្លាយជាចំណែកមួយរបស់ក្រុមការងារ ហើយវាធ្វើឱ្យអ្នកមានអារម្មណ៍ថា អ្នកកំពុងជួយធ្វើអ្វីមួយដែលធំជាងខ្លួនអ្នក។ វានឹងជួយអ្នកឱ្យទទួលបានការចាប់អារម្មណ៍ ហើយតម្លៃនិងឥទ្ធិពលរបស់អ្នកក៏កើនឡើង។
តើអ្នកសម្រាលបន្ទុកអ្នកដឹកនាំខាងលើយ៉ាងម៉េច?
បំពេញកិច្ចការក្នុងការទទួលខុសត្រូវរបស់អ្នកឱ្យបានល្អជាមុនសិន។ នៅពេលដែលអ្នកសម្លឹងឃើញបញ្ហា ចូរផ្ដល់ដំណោះស្រាយ។ សូមនិយាយប្រាប់ទៅអ្នកដឹកនាំអ្នកខាងលើអ្នកនូវអ្វីដែលគាត់ត្រូវដឹងជាមួយនឹងភាសាសមរម្យ មិនមែនឱ្យគាត់ស្ដាប់នូវពាក្យសរសើរទេ។ ចូរខំប្រឹងបំពេញកិច្ចការឱ្យលើសពីការរំពឹងទុក។ ហើយត្រៀមខ្លួនជានិច្ចក្នុងការជួយការងារអ្នកដឹកនាំខាងលើអ្នកពេលគាត់ត្រូវការអ្នក។
- ចូរត្រៀមបំពេញកិច្ចការដែលអ្នកដទៃមិនចង់ធ្វើ
បុគ្គលជោគជ័យធ្វើកិច្ចការណាដែលបុគ្គលបរាជ័យមិនចង់ធ្វើ។ អ្នកដឹកនាំជាន់ខ្ពស់សាទរនិងផ្ដល់តម្លៃដល់អ្នកក្រោមគាត់ ដែលចូលចិត្តទទួលយកគ្រប់ការងារដែលដាក់ចុះ ជាពិសេសការងារលំបាកៗ។ អ្នករៀនពីភាពធន់ និងភាពស៊ូទ្រាំតាមរយ:ការទទួលយកការងារលំបាកៗ មិនមែនការបំពេញការងារស្រួលៗទេ។ នៅពេលកិច្ចការទាមទារការសម្រេចចិត្តមាំមួនដើម្បីសម្រេចសមិទ្ធផលធំធេង នោះគឺជាពេលវេលាក្នុងការបង្កើតអ្នកដឹកនាំ។ វាទាមទារឱ្យអ្នកបរិច្ចាគភាពសុខស្រួលរបស់ខ្លួនដើម្បីជួយអ្នកដទៃ។ អ្នកត្រូវសម្រេចចិត្តធ្វើអ្វីមួយពីព្រោះវាជាការចាំបាច់ មិនមែនដើម្បីបង្ហាញខ្លួនអ្នកឱ្យគេស្គាល់ទេ។ អ្នកដឹកនាំល្អស្វែងរកផ្លូវធ្វើការជាមួយនឹងមនុស្សដែលលំបាក តាមរយ:ការស្វែងរកចំណុចរួម ហើយចេះភ្ជាប់ទំនាក់ទំនងជាមួយនឹងមនុស្សទាំងនោះ។
- ចូរយកចិត្តទុកដាក់ឱ្យលើសពីការគ្រប់គ្រង គឺឈានទៅដឹកនាំ
ដើម្បីទៅឱ្យខ្ពស់ជាងការគ្រប់គ្រង ដល់កម្រិតដឹកនាំ អ្នកត្រូវពង្រឹងចិត្តរបស់អ្នក ហើយចាប់ផ្ដើមគិតដូចជាអ្នកដឹកនាំម្នាក់។ ប្រសិនបើអ្នកកំពុងដឹកនាំ ចូរប្រើបញ្ជីផ្ទៀងផ្ទាត់ខាងក្រោម ដើម្បីសម្លឹងមើលថា តើអ្នកបង្កើតចំណុចលូតលាស់បន្ថែមកន្លែងណាខ្លះ៖
- ទេវកថាអំពីគោលដៅ
ចូរចាប់ផ្ដើមសម្របការគិត រៀនពីជំនាញនិងអភិវឌ្ឍទម្លាប់របស់អ្នកជាអ្នកដឹកនាំ ហើយចាប់ផ្ដើមពីថ្ងៃនេះទៅ ដើម្បីត្រៀមសម្រាប់កិច្ចការដឹកនាំនៅពេលថ្ងៃស្អែកមកដល់។
- ទេវកថាអំពីឥទ្ធិពល
អ្នកដែលជឿលើទេវកថាអំពីឥទ្ធិពលនឹងនិយាយថា “ប្រសិនបើខ្ញុំឈរនៅទីខ្ពស់ជាងគេក្នុងអង្គការ មនុស្សទាំងឡាយនឹងដើរតាមខ្ញុំ”។ បុគ្គលទាំងឡាយដែលគ្មានបទពិសោធន៍ដឹកនាំតែងមាននិន្នាការឱ្យតម្លៃហួសលើឋាន:តួនាទីក្នុងការដឹកនាំ។ អ្នកអាចប្រគល់ឋាន:តួនាទីដ៏ខ្ពង់ខ្ពស់មួយដល់នរណាម្នាក់ តែអ្នកមិនអាចប្រគល់ភាពជាអ្នកដឹកនាំឱ្យទៅគេបានទេ។ គេត្រូវតែខំប្រឹងដោយខ្លួនគេក្នុងការកសាងភាពជាអ្នកដឹកនាំ។ ឋាន:តួនាទីគ្រាន់តែជាការផ្ដល់ឱកាសល្អជូនអ្នកសម្រាប់សាកល្បងបង្ហាញ ឬកសាងភាពជាអ្នកដឹកនាំរបស់អ្នកប៉ុណ្ណោះ។ វាជួយអ្នកក្នុងរយ:ពេលខ្លី តែក្នុងរយ:ពេលកំណត់មួយ អ្នកនឹងដឹងថា តើឱកាសនោះធ្វើឱ្យឥទ្ធិពលរបស់អ្នកកើនឡើង ឬថយចុះ។ អ្នកដឹកនាំល្អនឹងកសាងឥទ្ធិពលបន្ថែមជាមួយឋាន:ដែលទទួលបាន។ ផ្ទុយទៅវិញ ឋាន:តួនាទីនឹងឆ្លុះបង្ហាញអំពីភាពខ្សោយនៃបុគ្គលដែលខ្វះភាពជាអ្នកដឹកនាំនៅក្នុងខ្លួន។ ចូរចងចាំថា ឋាន:តួនាទីមិនមែនបង្កើតអ្នកដឹកនាំទេ តែអ្នកដឹកនាំទេដែលបង្កើតឋាន:តួនាទីឱ្យខ្លួនឯង ដោយសារតែឥទ្ធិពលដែលគាត់បានសាងចេញពីភាពជាអ្នកដឹកនាំនៅក្នុងខ្លួនរបស់គាត់។
- ទេវកថាអំពីកង្វះបទពិសោធន៍
អ្នកមានចេតនាចង់ធ្វើឱ្យប្រសើរឡើងនូវអង្គការរបស់អ្នក ហើយអ្នកជឿថាធ្វើរឿងនេះបានទាល់តែអ្នកជាអ្នកដឹកនាំខ្ពស់បំផុត។ ដោយពុំធ្លាប់មានបទពិសោធន៍ឈរលើទីខ្ពស់បំផុតក្នុងអង្គការ អ្នកតែងឱ្យតម្លៃហួសពីការពិតជាក់ស្តែងអំពីឥទ្ធិពលរបស់អ្នកឈរនៅទីខ្ពស់បំផុតក្នុងការចាត់ចែងរឿងគ្រប់យ៉ាងក្នុងអង្គការ។ នៅពេលអ្នកឡើងកាន់តែខ្ពស់ក្នុងអង្គការកាន់តែធំ អ្នកនឹងដឹងថាមានកត្តាជាច្រើនដែលមានឥទ្ធិពលើដំណើរវិវត្តនៃអង្គការ។ នៅពេលអ្នកឈរនៅលើទីតាំងខ្ពស់ជាងគេ អ្នកនឹងដឹងថា គ្រប់ជ្រុងទាំងអស់នៅក្នុងអង្គការមានសារ:សំខាន់សម្រាប់ការលូតលាស់ ឬដួលរលំរបស់អង្គការ។ តួនាទីកំពូលរបស់អ្នកមិនអាចគ្រប់គ្រងចាត់ចែងគ្រប់រឿងទាំងអស់បានទេ អ្នកត្រូវធ្វើការនិងពឹងពាក់អ្នកដទៃជាច្រើនផ្សេងទៀតដើម្បីជួយអ្នក។
- ទេវកថាអំពីសេរីភាព
អ្នកដែលជឿលើទេវកថាអំពីសេរីភាពនិយាយថា “ពេលខ្ញុំឡើងដល់ទីខ្ពស់បំផុត លែងមានអ្វីមករារាំងខ្ញុំហើយ។” ក៏ប៉ុន្តែ អ្នកនឹងដឹងថា ពេលដែលអ្នកឡើងកាន់តែខ្ពស់នៅក្នុងអង្គការ ទម្ងន់នៃការទទួលខុសត្រូវរបស់អ្នកគឺកាន់តែធ្ងន់។ នៅក្នុងអង្គការជាច្រើន នៅពេលដែលអ្នកឡើងកាំជណ្ដើរកាន់តែខ្ពស់ អ្នកនឹងដឹងថាទំហំនៃការទទួលខុសត្រូវរបស់អ្នក គឺកាន់តែធំលឿនជាងសិទ្ធិអំណាចដែលអ្នកទទួលបាន។ នៅពេលដែលអ្នកឡើងកាន់តែខ្ពស់ ការទន្ទឹងរង់ចាំលើអ្នកកាន់តែច្រើន សម្ពាធកាន់តែធ្ងន់ ហើយផលប៉ះពាល់នៃការសម្រេចចិត្តរបស់អ្នកកាន់តែមានវិសាលភាពធំ។ អ្នកដឹកនាំគឺតែងមានកាតព្វកិច្ចច្រើន ហើយជាមួយនេះ សេរីភាពរបស់គាត់ក៏រួមតូចទៅ។ ការពិត វាជាកំហិតដែលអ្នកដឹកនាំជ្រើសរើសដោយខ្លួនឯង ពីព្រោះការបំពេញកាតព្វកិច្ចជាអ្នកដឹកនាំរុញឱ្យគាត់ត្រូវធ្វើបែបនេះ។
- ទេវកថាអំពីសក្ដានុពល
អ្នកដែលជឿលើទេវកថាអំពីសក្ដានុពលនឹងនិយាយថា “ខ្ញុំមិនអាចឡើងទៅដល់សក្ដានុពលរបស់ខ្ញុំទេ បើខ្ញុំមិនបានក្លាយជាអ្នកដឹកនាំនៅទីខ្ពស់បំផុតនោះ។”
យើងគ្រប់គ្នាគួរប្រឹងប្រែងឱ្យដល់សក្ដានុពលខ្ពស់បំផុតរបស់យើង ដោយមិនបាច់ទៅដល់ទីខ្ពស់បំផុតក្នុងអង្គការទេ។ យើងគ្រប់គ្នាគួរប្រឹងប្រែងឱ្យដល់សក្ដានុពលខ្ពស់បំផុតរបស់យើង ប៉ុន្តែសក្ដានុពលនោះស្ថិតនៅទីតាំងផ្សេងៗ មិនមែនស្ថិតនៅទីតាំងតែមួយដែលខ្ពង់ខ្ពស់បំផុតនោះទេ។ ពេលខ្លះកន្លែងដែលអ្នកបង្កផលជះច្រើនបំផុតមិនស្ថិតនៅទីខ្ពស់បំផុតទេ។
- ទេវកថាអំពីទីខ្ពស់បំផុត
អ្នកដែលជឿលើទេវកថាអំពីទីខ្ពស់បំផុត ឬភាពគ្មានសោះនឹងនិយាយថា “ប្រសិនបើខ្ញុំមិនមានឋាន:តួនាទីខ្ពស់បំផុត ខ្ញុំនឹងមិនសាកល្បងដឹកនាំសោះឡើយ”។
មនុស្សមួយចំនួនដែលកំពុងបំពេញតួនាទីនៅទីតាំងជាន់កណ្ដាលនៃអង្គការមួយ មិនសប្បាយចិត្តនឹងឋាន:តួនាទីរបស់ខ្លួន ពីព្រោះគេចាត់ទុកភាពជោគជ័យទាល់តែឡើងដល់ទីខ្ពស់នៅខាងលើ។ ជាលទ្ធផល គេគិតថា បើគេទៅមិនដល់ទីខ្ពស់បំផុតទេ គេមិនអាចជោគជ័យទេ ហើយក៏មិនចាំបាច់យកចិត្តទុកដាក់លើរឿងភាពជាអ្នកដឹកនាំដែរ។ ក្នុងពេលដែលការខកចិត្តស្ថិតនៅជាមួយនឹងគេយូរទៅ គេក៏ចាប់ផ្ដើមខូចចិត្ត ឈឺចាប់ ហើយគិតសង្ស័យលើរឿងអាក្រក់ៗ។ នៅពេលគេវិវត្តទៅដល់កម្រិតនេះ គេលែងជាទ្រព្យធនរបស់អង្គការទៀតហើយ គេក្លាយជាបំណុលនិងឧបសគ្គនៅក្នុងអង្គការ ក៏ដូចជាសម្រាប់ជីវិតរបស់ពួកគេទាំងមូល។
ចូរពង្រឹងភាពជាអ្នកដឹកនាំរបស់អ្នក បើទោះបីជាអ្នកស្ថិតនៅទីតាំងណាក៏ដោយ ដើម្បីអ្នកអាចបង្កើតឥទ្ធិពលធ្វើឱ្យអង្គការអ្នកប្រសើរឡើង។ ភាពជាអ្នកដឹកនាំរបស់អ្នកឡើងខ្ពស់ វានឹងជួយផ្លាស់ប្ដូរជីវិតអ្នកដទៃ។ អ្នកក៏អាចបន្ថែមតម្លៃលើជីវិតរបស់អ្នកដទៃបានផងដែរ។
រឿងដែលល្អគឺថា អ្នកអាចរៀនអំពីភាពជាអ្នកដឹកនាំពីគ្រប់ទីតាំងទាំងអស់ ដែលអ្នកកំពុងឈរនៅក្នុងអង្គការណាមួយ។ បើទោះបីជាអ្នកមិនទាន់ឡើងទៅដល់ទីខ្ពស់ក៏ដោយ នៅពេលអ្នកជួយអ្នកដទៃ អ្នកកំពុងជួយខ្លួនឯងដែរហើយ។
II. បញ្ហាប្រឈមដែលអ្នកដឹកនាំ៣៦០ដឺក្រេជួបប្រទះ
- បញ្ហាប្រឈមនៃភាពតានតឹង
បញ្ហាប្រឈមនេះកើតឡើងពីសម្ពាធដែលអ្នកឈរនៅទីតាំងកណ្ដាលក្នុងអង្គការ។ វាមិនទាន់គ្រប់គ្រាន់ទេដោយគ្រាន់តែដឹងថា អ្នកនឹងប្រឈមនឹងបញ្ហាស្ត្រេសជាច្រើនដែលឈរនៅទីតាំងកណ្តាលកាំជណ្តើរក្នុងអង្គការណាមួយ។ អ្នកត្រូវរៀនពីរបៀបបន្ធូរភាពតានតឹងទាំងនោះផងដែរ។ ខាងក្រោមនេះជាវិធីប្រាំប្រការ ដើម្បីជួយបន្ធូរភាពតានតឹង៖
ស្ថិតនៅតាមទីតាំងកណ្ដាលអាចជាទីតាំងល្អមួយ ជាពិសេសពេលអ្នកដឹងអំពីទស្សនវិស័យរបស់អង្គការ និងជឿជាក់លើអ្នកដឹកនាំជាន់ខ្ពស់។
គ្មានអ្វីជួយសម្រាលភាពតានតឹងជាងការដឹងច្បាស់លាស់អំពីខ្សែរបន្ទាត់ទទួលខុសត្រូវនៃទីតាំងនីមួយៗ ដែលអ្នកនិងអ្នកដទៃកំពុងឈរទេ។
បញ្ហាប្រឈមនៃការងារច្រើន
អ្នកដឹកនាំដែលឈរនៅទីតាំងជាន់កណ្ដាលក្នុងអង្គការមួយត្រូវបំពេញការងារច្រើន ហើយតម្រូវឱ្យមានចំណេះដឹង លើសពីបទពិសោធន៍ផ្ទាល់ខ្លួន។ ជាញឹកញាប់គេត្រូវដោះស្រាយកិច្ចការជាច្រើនក្នុងពេលដ៏ខ្លី ហើយអាទិភាពការងារតែងផ្លាស់ប្ដូរជានិច្ច។
រាល់កិច្ចការដែលតម្រូវឱ្យអ្នកធ្វើតែងមានគោលបំណងនិងការទទួលខុសត្រូវច្បាស់លាស់ ដែលអ្នកមិនអាចរំលងបាន។ ទិសដៅនៃកិច្ចការទាំងនោះច្រើនតែបង្ខំឱ្យអ្នកដើរតួនាទីកំណត់មួយ ព្រមទាំងទាមទារការប្រើវិធីច្បាស់លាស់ក្នុងការបំពេញផង។ សូមកុំប្រើតួនាទីមួយទៅបំពេញកិច្ចការផ្សេងដែលខុសពីតួនាទីរបស់អ្នក។ ហើយនៅពេលដែលអ្នកត្រូវផ្លាស់ប្ដូរតួនាទីក្នុងការបំពេញកិច្ចការផ្សេងៗ សូមកុំផ្លាស់ប្ដូរឥរិយាបថរបស់អ្នក។ សូមកុំបដិសេធនូវតួនាទីដែលអ្នកត្រូវបំពេញ។
- បញ្ហាប្រឈមនៃភាពអាត្មានិយម
វាជារឿងធម្មតាសម្រាប់មនុស្សទូទៅដែលត្រូវការការទទួលស្គាល់ចំពោះស្នាដៃរបស់ខ្លួន ហើយសម្រាប់អ្នកដឹកនាំក៏មិនខុសគ្នាដែរ។ បញ្ហានៅត្រង់ថា បើអ្នកជាអ្នកដឹកនាំឈរនៅទីតាំងជាន់កណ្ដាល ភាគច្រើនស្នាដៃរបស់អ្នកគេមើលមិនសូវឃើញទេ ហើយរឿងនេះធ្វើឱ្យអ្នកអន់ចិត្តនិងអស់ថាមពល។ បញ្ហាប្រឈមគឺធ្វើយ៉ាងណាឱ្យអ្នកដើរតួនាទី ជាសមាជិកក្នុងក្រុមដ៏ល្អម្នាក់ ហើយបន្តពេញចិត្តក្នុងការចូលរួមសកម្ម បើទោះបីជាគេមើលមិនឃើញការងារអ្នកដ៏ដោយ។ ខាងក្រោមនេះជាវិធីប្រឈមនឹងបញ្ហានេះ៖
1. ផ្ដោតអារម្មណ៍ទៅលើកាតព្វកិច្ចរបស់អ្នកជាជាងការស្រមៃចង់បានការទទួលស្គាល់។
2. ផ្ដល់តម្លៃលើទីតាំងរបស់អ្នកដែលរួមចំណែកជួយក្រុមការងារ។
3. ស្វែងរកភាពពេញចិត្តជាមួយនឹងភាពជោគជ័យនៃគម្រោងរួមរបស់ក្រុមការងារ។
4. ទទួលយកចំពោះការសរសើរដល់នរណាម្នាក់នៅក្នុងក្រុម ដោយមិនមានចិត្តច្រណែន។
5. ចូរចាប់និងទទួលយកភាពខុសគ្នានៃការលើកខ្លួនឯង និងការជួយលើកក្រុមទាំងមូល។
- បញ្ហាប្រឈមនៃភាពពេញចិត្ត
ឥរិយាបថត្រឹមត្រូវជារឿងសំខាន់ចាំបាច់ក្នុងការចាប់យកភាពពេញចិត្ត នៅពេលដែលអ្នកឈរនៅទីតាំងជាន់កណ្ដាលនៅក្នុងអង្គការមួយ។ ជាការពិត ភាពជាអ្នកដឹកនាំទាក់ទងតិចតួចទេជាមួយនឹងឋាន:តួនាទីរបស់អ្នក។ ជាមួយនឹងឥរិយាបថត្រឹមត្រូវនិងភាពបុិនប្រសប់ អ្នកអាចបង្កើតឥទ្ធិពលចេញពីទីតាំងណាមួយដែលអ្នកកំពុងឈរនៅក្នុងអង្គការ។ ខាងក្រោមនេះជាវិធី៥យ៉ាងក្នុងការអភិវឌ្ឍឥរិយាបថរបស់អ្នក ដែលធ្វើឱ្យអ្នកមានភាពពេញចិត្តពេញថ្លើមជាមួយនឹងទីតាំងដែលអ្នកកំពុងឈរ៖
1. កសាងទំនាក់ទំនងរឹងមាំជាមួយនឹងបុគ្គលសំខាន់ៗ។
2. កំណត់ភាពជោគជ័យក្នុងនាមជាក្រុម។
3. ចូលរួមក្នុងការប្រាស្រ័យទាក់ទងសំខាន់ៗនិងចាំបាច់។
4. ចាប់យកបទពិសោធន៍និងភាពចាស់ទុំ។
5. ដាក់ភាពជោគជ័យរបស់ក្រុមឱ្យនៅខ្ពស់ជាងភាពជោគជ័យផ្ទាល់ខ្លួន។
ក្នុងភាពពិតជាក់ស្ដែង ភាពជាអ្នកដឹកនាំគឺការជួយអ្នកដទៃឱ្យបានសម្រេចជោគជ័យ។
- បញ្ហាប្រឈមនៃទស្សនវិស័យ
ក្លាយជាជើងឯកក្នុងការសម្រេចទស្សនវិស័យណាមួយ វាលំបាកណាស់ ជាពិសេស នៅពេលអ្នកមិនមែនជាអ្នកបង្កើតទស្សនវិស័យនោះ។ បញ្ហាប្រឈមគន្លឹះក្នុងការកាច់ចង្កូតឈានទៅសម្រេចទស្សវិស័យគឺថា នៅពេលអ្នកចំណាយថាមពលខ្លាំងនៅក្នុងទស្សនវិស័យណាមួយ ទស្សនវិស័យនោះនឹងក្លាយជារបស់អ្នក ហើយបើទោះបីទស្សនវិស័យរបស់អ្នកនឹងរុញអ្នកឱ្យមានទឹកចិត្តនិងថាមពលខ្លាំងក្នុងការបំពេញការងារជាងអ្នកដទៃ ក៏ការធ្វើដំណើរសម្រេចក្ដីស្រមៃរបស់អ្នកមិនអាចរំលងបានក្នុងការជួយអ្នកដទៃឱ្យសម្រេចក្ដីស្រមៃរបស់គេដែរ។ ដូច្នេះជារឿងសំខាន់ដែលអ្នកត្រូវយល់អំពីក្ដីស្រមៃរបស់ក្រុមនិងរបស់សមាជិកនីមួយៗក្នុងក្រុម។
- បញ្ហាប្រឈមនៃឥទ្ធិពល
ដឹកនាំអ្នកដទៃដែលមិនស្ថិតនៅក្រោមសិទ្ធិអំណាចរបស់អ្នកមិនមែនជារឿងងាយស្រួលទេ។ ភាពជាអ្នកដឹកនាំគឺជាឥទ្ធិពលដែលអ្នកបានបង្កើតឡើង។ ប្រសិនបើអ្នកពុំមានឋាន:តួនាទីនិងឥទ្ធិពល គ្មាននរណាម្នាក់ដើរតាមអ្នកទេ។ ប្រសិនបើគេស្ថិតនៅកាន់តែឆ្ងាយពីឋាន:តួនាទីរបស់អ្នក អ្នកមានលទ្ធភាពកាន់តែតិចក្នុងការធ្វើឱ្យគេដើរតាមអ្នក។ ដូច្នេះហើយ ទើបអ្នកដឹកនាំ៣៦០ដឺក្រេត្រូវប្រឹងផ្លាស់ប្ដូរការគិតរបស់គេពីការគិតថា “ខ្ញុំត្រូវមានឋាន:តួនាទីដើម្បីឲ្យគេដើរ តាមខ្ញុំ” មកគិតថា “ខ្ញុំត្រូវក្លាយជាមនុស្សដែលគេចង់ដើរតាមវិញ”។
មនុស្សតែងតែដើរតាមអ្នកដឹកនាំណាដែលយកចិត្តទុកដាក់ចំពោះគេ។ បើអ្នកដឹកនាំយកចិត្តទុកដាក់សម្លឹងមើលនរណាម្នាក់ជាបុគ្គលសមរម្យថ្លៃថ្នូរ នោះគេនឹងឆ្លើយតបដោយគោរពចំពោះអ្នកដឹកនាំនោះវិញ។ ទំហំនិងជម្រៅនៃការយកចិត្តទុកដាក់របស់អ្នកដឹកនាំនឹងក្លាយជាទំហំនិងជម្រៅនៃឥទ្ធិពលរបស់គាត់លើអ្នកដទៃ។
III. គោលការណ៍ដែលអ្នកដឹកនាំ៣៦០ដឺក្រេប្រតិបត្តិក្នុងការដឹកនាំអ្នកនៅខាងលើ
ក្នុងការដឹកនាំអ្នកនៅខាងលើគឺជាបញ្ហាប្រឈមដ៏ធំបំផុតរបស់អ្នកដឹកនាំ៣៦០ដឺក្រេ។ អ្នកដឹកនាំជាច្រើនចង់ដឹកនាំគេ តែមិនចង់ឱ្យគេដឹកនាំខ្លួននោះទេ។ ក៏ប៉ុន្តែ មានអ្នកដឹកនាំជាច្រើនលើសលប់ចង់ឱ្យគេបន្ថែមតម្លៃរបស់ខ្លួន ឬជួយលើកខ្លួនឱ្យកាន់តែខ្ពស់។ ប្រសិនបើអ្នកចាប់យកចំណុចនៃការជួយបន្ថែមតម្លៃដល់អ្នកដឹកនាំនៅខាងលើអ្នក អ្នកនឹងមានឱកាសច្រើនក្នុងការបង្កើតឥទ្ធិពលលើគាត់។ ដូច្នេះយុទ្ធសាស្ត្រចម្បងរបស់អ្នកគឺការជួយគាំទ្រអ្នកដឹកនាំនៅខាងលើអ្នកបន្ថែមតម្លៃរបស់គាត់ ហើយប្រឹងបំពេញការងារឱ្យបានល្អប្រសើរ។ ប្រសិនបើអ្នកធ្វើរឿងទាំងនេះបានជាប់លាប់ល្អ បន្ទាប់មកអ្នកដឹកនាំនៅខាងលើនឹងមានទំនុកចិត្តលើអ្នកពឹងលើអ្នកកាន់តែច្រើន ហើយនឹងស្ដាប់គំនិតយោបល់របស់អ្នក ពេលដែលគាត់ប្រឈមនឹងបញ្ហា។ ជាមួយនេះ មួយជំហានម្ដងៗ អ្នកនឹងបង្កើតឥទ្ធិពលរបស់អ្នក ហើយអ្នកនឹងមានឱកាសកាន់តែច្រើនក្នុងការដឹកនាំអ្នកនៅខាងលើអ្នក។
- សូមដឹកនាំខ្លួនឯងឱ្យបានល្អប្រសើរ
គ្មានអ្វីធ្វើឱ្យអ្នកដឹកនាំខាងលើចាប់អារម្មណ៍លើអ្នកជាងការបង្ហាញសមត្ថភាពដឹកនាំខ្លួនឯងទេ។ ប្រសិនបើអ្នកដឹកនាំនៅខាងលើអ្នកត្រូវចំណាយថាមពលបន្ថែមក្នុងការជួយដឹកនាំអ្នក អ្នកនឹងត្រូវបានចាត់ទុកថាជាមនុស្សដែលកាន់តែចំណាយពេលនិងថាមពលជាមួយច្រើន។ ប្រសិនបើអ្នកដឹកនាំខ្លួនឯងបានល្អ អ្នកដឹកនាំខាងលើនឹងមើលឃើញអ្នកជាបុគ្គលដែលមានភាពខ្លាំងអាចចាប់យកឱកាសឡើងខ្ពស់បាន។ ដើម្បីក្លាយជាអ្នកដឹកនាំម្នាក់ដែលអ្នកដឹកនាំ ខាងលើអ្នកពឹងអាស្រ័យបានពេលអង្គការប្រឈមបញ្ហា ចូររៀនគ្រប់គ្រងអារម្មណ៍អ្នក ពេលវេលាអ្នក អាទិភាពការងារអ្នក ថាមពលរបស់អ្នក ការគិតនិងពាក្យពេចន៍របស់អ្នក ព្រមទាំងជីវិតរបស់អ្នកទាំងមូល។
- ជួយសម្រាលបន្ទុកអ្នកដឹកនាំខាងលើអ្នក
បើអ្នកចេះជួយសម្រាលបន្ទុក អ្នកកំពុងជួយអ្នកដឹកនាំខាងលើអ្នកឱ្យជោគជ័យ។ នៅពេលដែលប្រធានរបស់អ្នកជោគជ័យ អង្គការទាំងមូលជោគជ័យ។ ការជួយសម្រាលបន្ទុកបង្ហាញថា អ្នកជាអ្នកចេះបំពេញការងារជាក្រុម។ វាបង្ហាញថា អ្នកចេះដឹងគុណដែលបានក្លាយជាចំណែកមួយរបស់ក្រុមការងារ ហើយវាធ្វើឱ្យអ្នកមានអារម្មណ៍ថា អ្នកកំពុងជួយធ្វើអ្វីមួយដែលធំជាងខ្លួនអ្នក។ វានឹងជួយអ្នកឱ្យទទួលបានការចាប់អារម្មណ៍ ហើយតម្លៃនិងឥទ្ធិពលរបស់អ្នកក៏កើនឡើង។
តើអ្នកសម្រាលបន្ទុកអ្នកដឹកនាំខាងលើយ៉ាងម៉េច?
បំពេញកិច្ចការក្នុងការទទួលខុសត្រូវរបស់អ្នកឱ្យបានល្អជាមុនសិន។ នៅពេលដែលអ្នកសម្លឹងឃើញបញ្ហា ចូរផ្ដល់ដំណោះស្រាយ។ សូមនិយាយប្រាប់ទៅអ្នកដឹកនាំអ្នកខាងលើអ្នកនូវអ្វីដែលគាត់ត្រូវដឹងជាមួយនឹងភាសាសមរម្យ មិនមែនឱ្យគាត់ស្ដាប់នូវពាក្យសរសើរទេ។ ចូរខំប្រឹងបំពេញកិច្ចការឱ្យលើសពីការរំពឹងទុក។ ហើយត្រៀមខ្លួនជានិច្ចក្នុងការជួយការងារអ្នកដឹកនាំខាងលើអ្នកពេលគាត់ត្រូវការអ្នក។
- ចូរត្រៀមបំពេញកិច្ចការដែលអ្នកដទៃមិនចង់ធ្វើ
បុគ្គលជោគជ័យធ្វើកិច្ចការណាដែលបុគ្គលបរាជ័យមិនចង់ធ្វើ។ អ្នកដឹកនាំជាន់ខ្ពស់សាទរនិងផ្ដល់តម្លៃដល់អ្នកក្រោមគាត់ ដែលចូលចិត្តទទួលយកគ្រប់ការងារដែលដាក់ចុះ ជាពិសេសការងារលំបាកៗ។ អ្នករៀនពីភាពធន់ និងភាពស៊ូទ្រាំតាមរយ:ការទទួលយកការងារលំបាកៗ មិនមែនការបំពេញការងារស្រួលៗទេ។ នៅពេលកិច្ចការទាមទារការសម្រេចចិត្តមាំមួនដើម្បីសម្រេចសមិទ្ធផលធំធេង នោះគឺជាពេលវេលាក្នុងការបង្កើតអ្នកដឹកនាំ។ វាទាមទារឱ្យអ្នកបរិច្ចាគភាពសុខស្រួលរបស់ខ្លួនដើម្បីជួយអ្នកដទៃ។ អ្នកត្រូវសម្រេចចិត្តធ្វើអ្វីមួយពីព្រោះវាជាការចាំបាច់ មិនមែនដើម្បីបង្ហាញខ្លួនអ្នកឱ្យគេស្គាល់ទេ។ អ្នកដឹកនាំល្អស្វែងរកផ្លូវធ្វើការជាមួយនឹងមនុស្សដែលលំបាក តាមរយ:ការស្វែងរកចំណុចរួម ហើយចេះភ្ជាប់ទំនាក់ទំនងជាមួយនឹងមនុស្សទាំងនោះ។
- ចូរយកចិត្តទុកដាក់ឱ្យលើសពីការគ្រប់គ្រង គឺឈានទៅដឹកនាំ
ដើម្បីទៅឱ្យខ្ពស់ជាងការគ្រប់គ្រង ដល់កម្រិតដឹកនាំ អ្នកត្រូវពង្រឹងចិត្តរបស់អ្នក ហើយចាប់ផ្ដើមគិតដូចជាអ្នកដឹកនាំម្នាក់។ ប្រសិនបើអ្នកកំពុងដឹកនាំ ចូរប្រើបញ្ជីផ្ទៀងផ្ទាត់ខាងក្រោម ដើម្បីសម្លឹងមើលថា តើអ្នកបង្កើតចំណុចលូតលាស់បន្ថែមកន្លែងណាខ្លះ៖
អ្នកដឹកនាំត្រូវការធ្វើអ្វីមួយឱ្យច្រើនជាងគ្រាន់តែសង្កេតមើលរឿងរ៉ាវទាំងឡាយផ្លាស់ប្ដូរកើតឡើងដោយសារអ្នកផ្សេង។
1. គិតឱ្យបានវែងឆ្ងាយ។
2. គិតឱ្យបានធំទូលាយថា តើអ្វីៗនឹងមានផលប៉ះពាល់ដល់អ្នកនៅខាងលើអ្នក និងអ្នកនៅក្បែរអ្នកយ៉ាងម៉េច។
3. ចូរខំប្រឹងពង្រីកដែនកំណត់ ដើម្បីស្វែងរកផ្លូវប្រសើរជាងមុន។
4. យកចិត្តទុកដាក់លើរឿងដែលមើលមិនឃើញនឹងភ្នែក ដូចជាសីលធម៌ ការលើកទឹកចិត្ត ឱកាសល្អ គ្រប់គ្រង អារម្មណ៍ ឥរិយាបថ បរិយាកាស និងពេលវេលា។
5. ពឹងលើសភាវ:គតិដែលនិយាយប្រាប់អ្នកពីខាងក្នុង។
6. ស្វែងរកមនុស្សល្អ ហើយវិនិយោគលើគេ ដើម្បីពង្រឹងសមត្ថភាពឱ្យពួកគេជួយបំពេញការងារសំខាន់ៗ។
7. ក្លាយជាតួអង្គដែលជំរុញការផ្លាស់ប្ដូរ
- វិនិយោគលើការកសាងទំនាក់ទំនងល្អ
រាល់ភាពជាអ្នកដឹកនាំល្អទាំងឡាយគឺអាស្រ័យលើទំនាក់ទំនង។ មនុស្សទាំងឡាយនឹងមិនជឿអ្នកទេ បើគេមិនមានទំនាក់ទំនងល្អជាមួយនឹងអ្នក។ នេះជាការពិត មិនថាអ្នកត្រូវដឹកនាំជាមួយអ្នកខាងលើមានឋាន:ស្មើគ្នា ឬអ្នកនៅខាងក្រោមទេ។
គន្លឹះក្នុងការសាងទំនាក់ទំនងល្អជាមួយនឹងអ្នកដឹកនាំខាងលើអ្នក គឺការចេះស្ដាប់និងយល់ពីបេះដូងរបស់គាត់ដឹងអំពីអាទិភាពការងាររបស់គាត់ ដឹងថាអ្វីធ្វើឱ្យគាត់សប្បាយរីករាយ គាំទ្រទស្សនវិស័យរបស់គាត់ ចេះភ្ជាប់ចំណាប់អារម្មណ៍ជាមួយនឹងគាត់ ចេះសម្របខ្លួនជាមួយនឹងបុគ្គលភាពរបស់គាត់ ធ្វើឱ្យគាត់ជឿជាក់។ ធ្វើការជួយសម្រាលចំណុចខ្សោយរបស់គាត់ និងចេះគោរពក្រុមគ្រួសាររបស់គាត់។
- ចូររៀបចំជាមុន មុននឹងសុំពេលវេលាជួបអ្នកដឹកនាំខាងលើអ្នក
គ្រប់អ្នកដឹកនាំទាំងឡាយ ពេលវេលាមានតម្លៃណាស់។ ហេតុនេះហើយអ្នកត្រូវត្រៀមខ្លួនរៀបចំជាមុនឱ្យបានល្អ មុនពេលអ្នកស្នើសុំពេលវេលារបស់អ្នកដឹកនាំនៅខាងលើអ្នក។
បើទោះបីជាអ្នកអាចសុំពេលគាត់បានងាយស្រួល ឬលំបាកក៏ដោយ អ្នកចាំបាច់ត្រូវគិត និងត្រៀមខ្លួនរៀបចំឱ្យបានល្អ។ សូមកុំឱ្យអ្នកដឹកនាំខាងលើអ្នកគិតធ្វើឱ្យអ្នក។ អ្នកត្រូវមានសំណួរដោយភ្ជាប់ជម្រើសនៃដំណោះស្រាយទៅជាមួយ ពេលអ្នកជួបគាត់។
- ដឹងពីពេលត្រូវរុញ និងពេលត្រូវថយ
អ្នកដឹកនាំជោគជ័យដឹងថាពេលណាត្រូវរុញទៅមុខជាមួយនឹងគោលបំណងសមស្រប។ ការដឹងអំពីពេលវេលាសមស្រប គឺសំខាន់ណាស់សម្រាប់ភាពជាអ្នកដឹកនាំ។ នៅពេលដែលអ្នកចង់មានឥទ្ធិពលលើអ្នកដឹកនាំនៅខាងលើអ្នក ការដឹងអំពីពេលវេលាសមស្របជារឿងសំខាន់ចាំបាច់។
វាជាការឈ្លាសវៃក្នុងការចេះរង់ចាំ និងសង្កេតរកពេលវេលាសមស្របដើម្បីលើកមតិយោបល់របស់អ្នក។ គំនិតដែលល្អ ប៉ុន្តែលើកឡើងក្នុងពេលវេលាមិនត្រឹមត្រូវនឹងត្រូវបានចាប់យកស្មើនឹងគំនិតមិនល្អ។ ពិតប្រាកដហើយ មានពេលខ្លះអ្នកចាំបាច់ត្រូវតែនិយាយឡើង ទោះបីជាពេលវេលាមិនអំណោយផលក៏ដោយ។ បញ្ហាចម្បងនៅត្រង់ថា អ្នកត្រូវដឹងនូវអ្វីដែលត្រូវនិយាយ និងនិយាយយ៉ាងម៉េច។
ក្លាយជាអ្នកផ្ដល់ដំណោះស្រាយ
ក្នុងចំណោមមនុស្សដែលមានឋាន:តួនាទីស្មើគ្នា អ្វីដែលជួយរុញឱ្យគេលេចធ្លោជាងគេគឺក្លាយជាបុគ្គលដែលផ្ដល់ដំណោះស្រាយ។ មនុស្សគ្រប់គ្នាតែងស្វែងរកនិងផ្ដល់តម្លៃទៅលើមនុស្សដែលផ្ដល់ដំណោះស្រាយ នៅពេលមានបញ្ហាមកដល់ មិនមែនគ្រាន់តែអ្នកដឹកនាំខាងលើទេ តែអ្នកនៅខាងក្រោមនិងអ្នកដែលមានឋាន:ស្មើគ្នាផងដែរ។ អ្នកផ្ដល់ដំណោះស្រាយតែងរុញទៅរកលទ្ធផលជាផ្លែផ្កា នៅពេលមានសម្ពាធ ឬបញ្ហាកើតឡើង។ គេជាប្រភេទមនុស្សដែល ស្វែងរកផ្លូវចេញបង្កើតសមិទ្ធផល មិនថាមានរឿងអ្វីកើតឡើងក៏ដោយ។
ប្រសិនបើអ្នកចាប់ផ្ដើមយកភាពស៊ូទ្រាំ ក្លាយជាអ្នកផ្ដល់ដំណោះស្រាយ ហើយចាប់យកឱកាសទាំងឡាយបង្កើតចេញជាសមិទ្ធផល អ្នកដឹកនាំខាងលើអ្នកនឹងចូលចិត្តពឹងលើអ្នក។ ប្រសិនបើអ្នកមានចេតនានិងសមត្ថភាព ជួយសម្រាលកិច្ចការអ្នកដឹកនាំខាងលើពេលគាត់ត្រូវការជំនួយ អ្នកនឹងមានឥទ្ធិពលលើគាត់កាន់តែច្រើន។
យកចិត្តទុកដាក់អភិវឌ្ឍខ្លួនកាន់តែប្រសើរឡើងសម្រាប់ថ្ងៃស្អែក
ជាញឹកញាប់ ពេលគេទៅដល់ទិសដៅរបស់គេហើយ គេក៏បញ្ឈប់ការប្រឹងប្រែងក្នុងការលូតលាស់បន្ត។ វាពុំមានអ្វីខុសឆ្គងទេក្នុងការមានក្ដីប្រាថ្នាឡើងទៅលើខ្ពស់ទៀតក្នុងការងារបស់អ្នក។ ចូរកុំគិតរឿងដល់គោលដៅសម្រាកអី។
សូមទុកឱ្យដំណើររបស់អ្នកបើកចំហនៅវែងឆ្ងាយទៀត។ មនុស្សជាច្រើនមិនដឹងថា គេអាចទៅបានឆ្ងាយដល់ណា ទេក្នុងជីវិត ពីព្រោះគេគិតរឿងដល់គោលដៅ ហើយឈប់សម្រាកលឿនពេក។ គន្លឹះនៃការអភិវឌ្ឍខ្លួនគឺត្រូវយកចិត្តទុកដាក់រឿងលូតលាស់នៅមុខនិងលូតលាស់បន្ត មិនត្រូវគិតរឿងដល់គោលដៅហើយសម្រាកទេ។ បើអ្នកបន្តប្រឹងរៀន អ្នកនឹងក្លាយជាមនុស្សប្រសើរនៅថ្ងៃស្អែក ហើយអ្នកអាចសម្រេចអ្វីផ្សេងទៀតបានច្រើនជាងថ្ងៃម្សិលមិញ។
IV. គោលការណ៍អ្នកដឹកនាំ៣៦០ដីក្រេប្រតិបត្តិក្នុងការដឹកនាំអ្នកមានឋាន:ស្មើគ្នា
ដើម្បីជោគជ័យជាអ្នកដឹកនាំ៣៦០ដឺក្រេ អ្នកត្រូវមានសមត្ថភាពដឹកនាំអ្នកមានឋាន:ស្មើអ្នក ដោយធ្វើយ៉ាងណាឱ្យសហការីរបស់អ្នកគោរពនិងដើរតាមអ្នក។ អ្នកអាចធ្វើរឿងនេះបានទាល់តែអ្នកមានស្មារតីចេះជួយគេឱ្យសម្រេចក្ដីប្រាថ្នា។ ប្រសិនបើអ្នកជួយគេបានល្អ អ្នកមិនត្រឹមតែជួយអង្គការដែលអ្នកកំពុងបម្រើទេ តែអ្នកជួយខ្លួនឯងផងដែរ។
យល់ អនុវត្ត និងភ្ជាប់រង្វង់ទាំងមូលនៃភាពជាអ្នកដឹកនាំ
ប្រសិនបើអ្នកចង់បង្កើតនិងបង្កើនឥទ្ធិពលនិងភាពជឿជាក់ជាមួយនឹងអ្នកមានឋាន:ស្មើគ្នា សូមកុំសាកល្បងដើរ ផ្លូវកាត់ ឬដើរផ្លូវបោកបញ្ឆោត។ ជំនួសឱ្យផ្លូវមិនល្អទាំងនេះ អ្នកត្រូវបង្ហាញសហការីអ្នក អំពីការយកចិត្តទុកដាក់របស់អ្នកចំពោះគេ ហើយបង្ហាញចំណាប់អារម្មណ៍របស់អ្នកចំពោះគេ។ ចូរប្រឹងស្ដាប់និងរាប់អានគេ ជាបុគ្គលមាន តម្លៃឱ្យបានល្អ។ អ្នកត្រូវប្រឹងសម្គាល់បទពិសោធន៍និងភាពខ្លាំងរបស់គេ ដោយចាត់ទុកជាធនធានសម្រាប់ការរៀនសូត្ររបស់អ្នក និងការសហការគ្នា។
នៅពេលដែលអ្នកជួយការងារនិងបន្ថែមតម្លៃលើគេ គេនឹងយល់ឃើញថា អ្នកជួយគេដោយគ្មានបំណងអាក្រក់ទេ។ ចូរពង្រឹងភាពជឿជាក់របស់គេបន្ថែមដោយឱ្យតម្លៃលើភាពខ្លាំងរបស់គេ និងទទួលស្គាល់សាទរនូវស្នាដៃសម្រេចរបស់គេ។
សូមដាក់ការជួយជ្រោមជ្រែងសហការីនៅពីលើការប្រកួតប្រជែងជាមួយនឹងសហការី
នៅក្នុងបរិស្ថានការងារដ៏ល្អមួយ តែងមានការប្រកួតប្រជែងនិងសហការនៅជាមួយគ្នា។ ជារឿងល្អដែលអ្នក ត្រូវដឹងពីរឿងទាំងនេះ។ នៅពេលបំពេញការងារជាមួយនឹងសហការី ជំនួសឱ្យការខំប្រឹងប្រែងលើការប្រកួតប្រជែងគ្នា អ្នកត្រូវយកចិត្តទុកដាក់លើការជួយសហការីក្នុងក្រុមបំពេញការងារឱ្យបានល្អ។
បើអ្នកគិតតែរឿងប្រកួតប្រជែងដោយមិនគិតពីការបង់តម្លៃផ្សេងៗ អ្នកនឹងត្រូវបង់ថ្លៃខ្ពស់ចេញពីការប្រកួតប្រជែងជាមួយនឹងសហការីអ្នក។ ប្រសិនបើគោលដៅអ្នកគឺចង់ឈ្នះសហការីអ្នក អ្នកមិនអាចមានសមត្ថភាពសោះឡើយក្នុងការដឹកនាំពួកគេ។ តើអ្នកត្រូវថ្លឹងថ្លែងយ៉ាងម៉េចក្នុងការស្វែងរកតុល្យភាពរវាងការប្រកួតប្រជែងនិងការជួយសម្រេចកិច្ចការរួម?
ជាបឋម អ្នកត្រូវទទួលយកលក្ខណ:ធម្មជាតិនៃចេតនាប្រកួតប្រជែងគ្នា ហើយរុញថាមពលនេះក្នុងផ្លូវវិជ្ជមាន។ ចូរចាប់យកការប្រកួតប្រជែងដែលផ្ដល់ផលល្អ។ គោលបំណងធំនៃការប្រកួតប្រជែងដែលផ្ដល់ផលល្អ គឺធ្វើយ៉ាងណា ឱ្យអង្គការ ឬក្រុមហ៊ុនទាំងមូលបានឈ្នះ បានផលល្អក្នុងការសម្រេចគោលដៅ។
ក្លាយជាកល្យាណមិត្ត
ជាញឹកញាប់ យើងតែងចាត់ទុកខ្លួនឯងជាមួយនឹងសហការីដែលយើងធ្វើការជាមួយគ្រាន់ជាអ្នករួមការងារ ជាសមាជិកក្រុម ជាអ្នកចូលរួមគម្រោង និងជាអ្នកប្រជែងតំណែងគ្នា។ ក៏ប៉ុន្តែ យើងភ្លេចរឿងមួយដែលអ្នកដទៃចង់បាន គឺការក្លាយជាមិត្ត។ កវីតែងកំណាព្យ រាលហ៍ វ៉ាល់ដូ អេ៉មើរសុន (Ralph Waldo Emerson) ធ្លាប់សរសេរថា គុណធម៌ដ៏ខ្ពង់ខ្ពស់នៃមិត្តភាពមិនស្ថិតនៅលើការបោះដៃជួយទេ ហើយមិនស្ថិតនៅលើស្នាមញញឹមរាក់ទាក់ដែរ និងរឹតតែមិនស្ថិតនៅលើការចំណាយពេលសើចសប្បាយជាមួយនឹងគ្នា។ វាស្ថិតនៅលើការជួយជំរុញស្មារតីនៅពេលអ្នកបានដឹងថា មាននរណាម្នាក់ផ្សេងទៀតជឿលើអ្នក និងហ៊ានដាក់សេចក្ដីទុកចិត្តរបស់គេមកលើអ្នក។ ដំណោះស្រាយដ៏ល្អប្រពៃនៃការចងមិត្តភាពនៅកន្លែងធ្វើការ គឺមិនមែនស្វែងរកមិត្តទេ តែត្រូវធ្វើខ្លួនឱ្យក្លាយជាកល្យាណមិត្តដ៏ល្អ។ នៅពេលអ្នកបំពេញការងារជាមួយនឹងសហការី ចូរប្រឹងស្ដាប់ឱ្យបានច្រើន ដឹងអំពីភាពយល់ដូចគ្នានិងខុសគ្នា ស្វែងយល់ចិត្តគ្នា ចំណាយពេលជាមួយឱ្យលើសពីពេលវេលាធ្វើការងារ និងនិយាយប្រាប់ការពិតនូវរឿងដែលអ្នកដទៃមិនហ៊ាននិយាយដើម្បីជួយគេ។
កុំធ្វើនយោបាននៅកន្លែងធ្វើការ
បើអ្នកលេងល្បែងនយោបាយនៅកន្លែងធ្វើការ អ្នកនឹងលែងមានជំហរនិងគោលការណ៍ច្បាស់លាស់។ អ្នកធ្វើអ្វីៗដើម្បីតែបំពេញចិត្តអ្នកនៅខាងលើ។ អ្នកធ្វើបែបនេះដូចជញ្ជក់ឈាមអង្គការដែលអ្នកកំពុងបម្រើ ហើយអ្នកនឹងផ្លាស់ប្ដូរជំហរទៅរកតែផ្លូវចំណេញ ប្រើប្រាស់អ្នកដទៃដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនគិតអំពីផលប៉ះពាល់ទៅលើគេ។ ជាទូទៅ អ្នកនយោបាយតែងមានចិត្តប្រែប្រួលនិងជាមនុស្សឱកាសនិយម ធ្វើអ្វីៗជាមួយនឹងឱកាសហុចឱ្យដើម្បីតែឈ្នះ ឬចំណេញ ដោយមិនយកចិត្តទុកដាក់លើអត្ថប្រយោជន៍សហការី បុគ្គលិកដទៃ ឬស្ថាប័នទាំងមូលឡើយ។
តាមការពិត នៅក្នុងដំណើរវែងឆ្ងាយ វាមានតែសុចរិតភាព ភាពច្បាស់លាស់នៃគោលការណ៍ និងការខំប្រឹងប្រែងទេ ដែលនឹងផ្ដល់ផលល្អនៅពេលក្រោយ ជាពិសេស ការធ្វើឱ្យក្រុមការងារមានដំណើរការល្អ ជួយអង្គការឱ្យលូតលាស់ និងមានស្ថិរភាពរឹងមាំ។
ដើម្បីបញ្ចៀសនយោបាយនៅកន្លែងធ្វើការ អ្នកត្រូវជៀសវាងការនិយាយដើមគ្នា កុំជជែកយកឈ្នះយកចាញ់នូវរឿងបន្តិចបន្តួច ហើយប្រកាន់ជំហរខាងត្រូវ ជាជាងជ្រើសរើសខាងមានមនុស្សគាំទ្រច្រើន ចេះសម្លឹងបញ្ហាពីគ្រប់ជ្រុង កុំគិតរឿងការពារខ្លួន និងចេះគោរពសម្ដីរបស់អ្នក។
ពង្រីករង្វង់នៃមនុស្សដែលអ្នកបានស្គាល់
បើអ្នកចង់ពង្រីកឥទ្ធិពលរបស់អ្នក អ្នកចាំបាច់ត្រូវពង្រីករង្វង់នៃមនុស្សដែលអ្នកស្គាល់។ ការនេះនឹងជួយអ្នកឱ្យកាន់តែប្រសើរឡើង អ្នកនឹងជួបនូវគំនិតថ្មីៗបន្ថែមទៀត ហើយជួយអ្នកឱ្យចេះសម្លឹងមើលបញ្ហាពីជ្រុងផ្សេងទៀត ដែលនឹងជួយបណ្ដុះគំនិតអ្នកកាន់តែស៊ីជម្រៅ។ វាជួយអ្នកឱ្យដឹងពីវិធីធ្វើការថ្មី ជួយពង្រឹងជំនាញរបស់អ្នក។ ហើយវានឹង ជួយអ្នកផងដែរក្នុងការបង្កើតគំនិតថ្មីជឿនលឿនប្លែកពីមុន។ ពង្រីករង្វង់នៃមនុស្សដែលអ្នកស្គាល់គឺអ្នកកំពុងពង្រីកបណ្ដាញរបស់អ្នក ធ្វើឱ្យអ្នកស្គាល់មនុស្សកាន់តែច្រើន ហើយអ្នកមានសក្ដានុពលចូលទៅបណ្ដាញកាន់តែច្រើន។
ទុកឱ្យគំនិតល្អប្រពៃជាអ្នកឈ្នះ
អ្នកដឹកនាំដែលស្ថិតនៅជាន់កណ្ដាលក្នុងអង្គការហើយជួយបង្កើតឱ្យមានគំនិតថ្មីលេចឡើង គឺជាអ្វីដែលអង្គការត្រូវការបំផុត។ គេអាចធ្វើបែបនេះបានតាមរយ:ការបង្កើតសំយោគគំនិតក្នុងចំណោមសហការី។ ជាមួយនេះ គេក៏បង្កើតឥទ្ធិពលជាមួយនឹងសហការីផងដែរ ដោយសារមានវត្តមានរបស់គេ ក្រុមទាំងមូលបានប្រសើរឡើង។
ដើម្បីបង្កើតគំនិតថ្មីល្អៗ អ្នកដឹកនាំ៣៦០ដឺក្រេត្រូវស្ដាប់គំនិតទាំងឡាយឱ្យបានច្រើន ហើយកុំជាប់ជំពាក់នឹងគំនិតតែមួយ។ គេត្រូវខំប្រឹងប្រមូលគំនិត ទោះបីពេលខ្លះវាមិនងាយស្រួលក៏ដោយ។ សូមកុំបណ្ដោយឱ្យមនុស្សដែលមានចរិតលំបាកនិយាយគ្នា តែមានគំនិតល្អ បាត់បង់លទ្ធភាពនិងឱកាសចូលរួមគំនិតជាមួយនឹងក្រុមការងារ។ ទោះបីមនុស្សមួយចំនួនមានភាពមិនចុះសម្រុងនឹងអ្នក ក៏អ្នកត្រូវចេះស្ដាប់អំពីគំនិតរបស់គេដែរ។ អ្នកដឹកនាំ៣៦០ដឺក្រេការពារមនុស្ស ដែលមានភាពច្នៃប្រឌិតនិងគំនិតល្អៗ។
សូមកុំធ្វើជាមនុស្សល្អឥតខ្ចោះ
ដោយសារតែគ្មាននរណាម្នាក់ល្អឥតខ្ចោះ យើងត្រូវបោះបង់ចោលនូវចេតនាក្លាយជាបុគ្គលល្អឥតខ្ចោះ។ ក្នុងភាពពិតជាក់ស្ដែង មនុស្សតែងមានចំណុចខ្លាំង និងចំណុចខ្សោយ ដែលភាពខ្លាំងអាចទាក់ទាញអ្នកដទៃឱ្យដើរតាមបាន។ បុគ្គលមានភាពខ្លាំងអាចបង្កើតទំនុកចិត្ត ហើយមនុស្សដទៃអាចប្រាស្រ័យទាក់ទងបាន។ មនុស្សមានសមត្ថភាពខ្លាំង ហើយល្អប្រៀបដូចជាខ្យល់ល្អបរិសុទ្ធសម្រាប់អ្នកដទៃដកដង្ហើម ក្នុងពេលដែលអ្នកផ្សេងខំប្រឹងប្រែងបង្ហាញថាខ្លួនល្អ ចង់ឱ្យគេគោរពដើរតាម ពីព្រោះខ្លួនចង់ឡើងទៅទីខ្ពស់។ ដើម្បីក្លាយជាបុគ្គលខ្លាំងតែមិនល្អឥតខ្ចោះ អ្នកត្រូវទទួលស្គាល់កំហុសរបស់អ្នកចំណុចខ្សោយរបស់អ្នក និងស្វែងរកដំបូន្មានល្អៗ។ កុំខ្វល់ច្រើនអំពីអ្នកដទៃគិតបែបណាចំពោះអ្នក ហើយចូរបើកចំហក្នុងការរៀនសូត្រពីអ្នកដទៃ និងត្រូវបោះបង់ចោលនូវអំនួតនិងភាពក្រអឺតក្រទម។
V. គោលការណ៍ដែលអ្នកដឹកនាំ៣៦០ដឺក្រេប្រតិបត្តិក្នុងការដឹកនាំអ្នកនៅខាងក្រោម
អ្វីដែលធ្វើឱ្យអ្នកដឹកនាំ៣៦០ដឺក្រេមានលក្ខណ:ពិសេសនិងមានប្រសិទ្ធភាពបំផុត គឺគាត់ចំណាយពេលនិងការប្រឹងប្រែងក្នុងការទទួលបានឥទ្ធិពលជាមួយអ្នកធ្វើការនៅខាងក្រោមគាត់ ដូចដែលគាត់ខំប្រឹងបង្កើតឥទ្ធិពលជាមួយនឹងអ្នកនៅខាងលើគាត់ ដែលគាត់ពុំមានសិទ្ធិអំណាចលើគេ។
ជាអ្នកដឹកនាំ៣៦០ដឺក្រេ ពេលអ្នកដឹកនាំបុគ្គលិកនៅខាងក្រោម អ្នកត្រូវធ្វើឱ្យបានច្រើនជាងនូវអ្វីដែលអ្នកគ្រាន់តែឱ្យគេធ្វើតាមអ្នក។ អ្នកត្រូវយកចិត្តទុកដាក់ស្គាល់ពីគេ ជួយគេឱ្យរីកលូតលាស់ដល់សក្ដានុពលរបស់គេ បង្ហាញគេអំពីគំរូល្អៗ ជួយគេឱ្យក្លាយជាផ្នែកណាមួយដែលគេមិនអាចសម្រេចបានដោយខ្លួនគេតែម្នាក់ឯងបាន ហើយផ្ដល់រង្វាន់ដល់គេដែលបានរួមចំណែកក្នុងការសម្រេចការងារល្អជាក្រុម។ ខាងក្រោមនេះជាវិធានសំខាន់ៗដែលអ្នកត្រូវប្រតិបត្តិ៖
សូមបន្ថយល្បឿនជាមួយនឹងក្រុមការងារ
វិធីល្អមួយក្នុងការភ្ជាប់ទំនាក់ទំនងជាមួយនឹងមនុស្សដែលធ្វើការជាមួយអ្នក ហើយដឹងថាគេកំពុងធ្វើអ្វីខ្លះ គឺការចូលរួមធ្វើជាមួយនឹងគេដោយមិនផ្លូវការ ជាមួយល្បឿនការងាររបស់ពួកគេ។ ដើម្បីភ្ជាប់ទំនាក់ទំនងល្អ អ្នកត្រូវធ្វើដំណើរក្នុងល្បឿន របស់អ្នកនៅខាងក្រោមអ្នក។ បង្ហាញប្រាប់ថា អ្នកយកចិត្តទុកដាក់ជាមួយគេ និងបង្កើតតុល្យភាពឱ្យបានល្អ រវាងរឿងការងារនិងរឿងផ្ទាល់ខ្លួន។ រឿងការងារបង្ហាញថា អ្នកមានចេតនាចង់ជួយគេ។ នេះជាអ្វីដែលអ្នកដឹកនាំល្អ ទាំងឡាយតែងប្រតិបត្តិ។ ចំណែករឿងផ្ទាល់ខ្លួន ចូរបង្ហាញអំពីបេះដូងល្អរបស់អ្នកចំពោះគេ។ ក៏ប៉ុន្តែ ពេលអ្នកយកចិត្តទុកដាក់រឿងផ្ទាល់ខ្លួនរបស់គេ អ្នកត្រូវដឹងអំពីព្រំដែនកំណត់។ វាអាចមានដែនកំណត់មួយចំពោះរឿងផ្ទាល់ខ្លួន ដែលការចាប់អារម្មណ៍របស់អ្នកលែងត្រូវបានស្វាគមន៍។
សម្លឹងមើលបុគ្គលិកជាមួយនឹងពិន្ទុ១០
អ្នកដឹកនាំ៣៦០ដឺក្រេចេះទាញយកសមត្ថភាពមនុស្សមកប្រើបានច្រើន ដោយសារគេគិតអំពីភាពខ្លាំងនិងភាពល្អប្រសើររបស់អ្នកដទៃ។ គាត់គោរពនិងឱ្យតម្លៃដល់មនុស្ស ជាលទ្ធផលគេចង់ដើរតាមគាត់។ ឥរិយាបថវិជ្ជមានផ្តល់តម្លៃដល់អ្នកដទៃ ដែលគាត់ប្រើក្នុងភាពជាអ្នកដឹកនាំ បង្កើតបរិយាកាសការងារវិជ្ជមាន ដែលសមាជិកក្រុមគ្រប់គ្នាបំពេញការងារដោយដឹងពីគោលបំណងធំ ហើយម្នាក់ៗមានចំណែកចែករំលែកពីភាពឈ្នះរបស់ក្រុម។
ដើម្បីឱ្យពន្លឺអ្នកចែងចាំងក្នុងតំបន់នេះ សូមសម្លឹងមើលមនុស្សទៅលើសក្ដានុពលលូតលាស់របស់គេ។ សូមផ្ដល់ភាពជឿជាក់របស់អ្នកឱ្យគេខ្ចីសិនដើម្បីជួយគេឱ្យលូតលាស់។ សម្លឹងនិងឱ្យតម្លៃទៅលើអ្វីដែលគេបានសម្រេចការងារល្អ។ ចូរផ្តល់ឱ្យគេនូវការលើកទឹកចិត្ត ហើយបោះបង់ចោលការសង្ស័យរបស់អ្នក។ សូមអ្នកយល់ថា មនុស្សទាំងឡាយតែងលូតលាស់រេទៅរកកម្ពស់នៃការទន្ទឹងរង់ចាំរបស់អ្នកដឹកនាំ។
សូមចាប់ផ្ដើមថ្ងៃនេះ ដោយសម្លឹងមើលនិងដឹកនាំមនុស្សទៅរកសក្ដានុពលលូតលាស់របស់គេ ហើយអ្នកនឹងឃើញថា តើការឆ្លើយតបជាវិជ្ជមានរបស់គេមករកអ្នកវិញយ៉ាងណា។ មិនត្រឹមតែទំនាក់ទំនងរបស់អ្នកជាមួយគេប្រសើរឡើងនោះទេ សូម្បីលទ្ធផលការងាររបស់គេក៏កើនឡើងដែរ ហើយអ្នកកំពុងជួយគេឱ្យឡើងទៅដល់សក្ដានុពលរបស់គេហើយ។
អភិវឌ្ឍសមាជិកក្រុមម្នាក់ៗឱ្យក្លាយជាបុគ្គលល្អប្រសើរជាងមុន
ក្នុងភាពជាអ្នកដឹកនាំល្អ វាទាមទារនូវការគិតឱ្យលើសពីរឿងគ្រាន់តែសម្រេចការងារ។ ការសម្រេចការងារដោយខ្លួនឯងធ្វើឱ្យអ្នកទទួលជោគជ័យ។ ការសម្រេចការងារតាមរយ:អ្នកដទៃធ្វើឱ្យអ្នកក្លាយជាអ្នកដឹកនាំ។ ក៏ប៉ុន្តែ ការអភិវឌ្ឍមនុស្សដោយជួយឱ្យគេសម្រេចការងារធំៗនឹងធ្វើឱ្យអ្នកក្លាយជាអ្នកដឹកនាំអស្ចារ្យ។
ដើម្បីអភិវឌ្ឍបុគ្គលិករបស់អ្នកបាន អ្នកចាំបាច់ត្រូវតែប្រឹងអភិវឌ្ឍខ្លួនឯងឱ្យកាន់តែលូតលាស់ខ្ពស់ជាងមុនសិន។ អ្នកត្រូវយល់ដឹងថាការអភិវឌ្ឍមនុស្ស គឺជាដំណើរការដែលត្រូវការពេលវេលាវែង។ អ្នកត្រូវអភិវឌ្ឍបុគ្គលិករបស់អ្នកឱ្យស្របនឹងតម្រូវការរបស់គេ ដោយជួយឱ្យគេក្លាយជាមនុស្សល្អប្រសើរជាងមុន។ ដើម្បីធ្វើរឿងនេះបាន អ្នកចាំបាច់ត្រូវតែដឹងអំពីក្ដីស្រមៃនិងក្ដីប្រាថ្នារបស់ពួកគេ។
អ្នកត្រូវចេះសម្របភាពជាអ្នកដឹកនាំរបស់អ្នកឱ្យស្របនឹងតម្រូវការរបស់មនុស្សដែលនៅក្រោមអ្នក ដោយកុំបង្ខំគេឱ្យសម្របខ្លួនតាមអ្នក។ ក្នុងនាមជាអ្នកដឹកនាំ កាតព្វកិច្ចចម្បងរបស់អ្នកគឺជួយអ្នកដទៃឱ្យស្គាល់ពីភាពខ្លាំងរបស់គេ។ ពេលខ្លះ អ្នកអាចមានការជជែកតឹងសរសៃកដើម្បីឱ្យគេអភិវឌ្ឍខ្លួន។ អ្វីដែលអ្នកត្រូវចងចាំគឺថា គេអាចឆ្លងកាត់ការលំបាកបាន ប្រសិនបើគេដឹងថាអ្នកជឿជាក់លើគេ និងធ្វើការជួយគេ។
ប្រគល់ការងារឱ្យសមស្របនឹងភាពខ្លាំងរបស់គេ
ប្រសិនបើបុគ្គលិករបស់អ្នកត្រូវបានស្នើសុំឱ្យបំពេញការងារជាមួយនឹងភាពខ្សោយរបស់គេជាបន្តបន្ទាប់ គេនឹងបាត់បង់កម្លាំងចិត្ត គេបំពេញការងារបានផលតិច ហើយគេនឹងជួបវិបត្តិផ្លូវចិត្តដុនដាប។
បុគ្គលជោគជ័យតែងដឹងនិងធ្វើការជាមួយភាពខ្លាំងរបស់ខ្លួន។ អ្នកដឹកនាំជោគជ័យដឹងអំពីភាពខ្លាំងរបស់បុគ្គលិកនីមួយៗ។ នៅពេលដែលអ្នកប្រគល់ការងារឱ្យស្របនឹងភាពខ្លាំងរបស់បុគ្គលិកអ្នក អ្នកនឹងធ្វើឱ្យជីវិតរបស់គេកាន់តែប្រសើរឡើង។ ការងាររបស់ពួកគេប្រព្រឹត្តិទៅកាន់តែល្អនិងជាទីគាប់ចិត្ត ហើយអ្នកកំពុងជួយអង្គការរបស់អ្នក។ សមត្ថភាពរបស់អ្នកដឹកនាំក្នុងការជួយបុគ្គលិកឱ្យបំពេញការងារស្របនឹងភាពខ្លាំង ដូចជាអ្នកបានបង្ហាញឱ្យគេជឿជាក់ លើភាពខ្លាំងរបស់គេ។ សូមផ្ដល់ឱ្យបុគ្គលិកអ្នកនូវការងារស្របនឹងចំណុចខ្លាំងរបស់គេ ហើយបន្ថែមជំនាញដែលគេត្រូវការ តាមរយ:វគ្គបណ្ដុះបណ្ដាលផ្សេងៗ។
ផ្ដល់គំរូនៃឥរិយាបថដែលអ្នកប្រាថ្នាចង់ឃើញ
អ្នកដឹកនាំជាអ្នកកំណត់ទង្វើនិងអាកប្បកិរិយារបស់បុគ្គលិកដែលធ្វើការជាមួយនឹងគាត់។ ដូច្នេះហើយ អ្នកដឹកនាំត្រូវបង្ហាញនូវអ្វីដែលគាត់ចង់ឃើញពីបុគ្គលិករបស់គាត់។ អាកប្បកិរិយារបស់គាត់កំណត់វប្បធម៌របស់អង្គការ។ ឥរិយាបថរបស់អ្នកដឹកនាំកំណត់បរិយាកាសអង្គការ។ គុណតម្លៃរបស់អ្នកដឹកនាំកំណត់ការសម្រេចចិត្តរបស់ក្រុមការងារ។ ប្រសិនបើការសម្រេចចិត្តរបស់អ្នកមិនស្របនឹងគុណតម្លៃរបស់អ្នក នោះគុណតម្លៃរបស់អ្នករស់មិនបានយូរទេ។ ការវិនិយោគរបស់អ្នកកំណត់ផលចំណេញ ហើយអត្តចរិតរបស់អ្នកកំណត់ការទុកចិត្តពីអ្នកដទៃ។ សីលធម៌ការងាររបស់អ្នកកំណត់ផលិតភាពការងារ។ ការលូតលាស់របស់អ្នកកំណត់សក្ដានុពលរបស់អង្គការ។ ជាទូទៅ អ្នកដើរតាមតែងតែធ្វើតាមអ្នកដឹកនាំ។ គេទទួលរងឥទ្ធិពលពីគុណតម្លៃនិងទង្វើរបស់អ្នកដឹកនាំ។ គេទទួលយកពីរបៀបធ្វើការដែលអ្នកដឹកនាំបង្ហាញ។ គេថែមទាំងធ្វើត្រាប់តាមទង្វើនិងទម្លាប់របស់អ្នកដឹកនាំទៀតផង។ ដូច្នេះហើយ ជាអ្នកដឹកនាំ អ្នកត្រូវដឹងរឿងទាំងអស់នេះ មុននឹងអ្នកទិតៀនអ្នកធ្វើការខាងក្រោមអ្នកពីឥរិយាបថមិនសមស្របទាំងឡាយ។ បើអ្នកមិនពេញចិត្តនូវទង្វើរបស់បុគ្គលិកអ្នក ជាដំបូង ចូរក្រឡេកមើលខ្លួនឯងជាមុនសិន។
បញ្ជូនទស្សនវិស័យ
អ្នកដឹកនាំដែលស្ថិតនៅកាំជណ្ដើរកណ្ដាលមានតួនាទីបញ្ជូន ឬភ្ជាប់ទស្សនវិស័យរបស់អ្នកខាងលើទៅអ្នកខាងក្រោម។ អ្នកដឹកនាំនៅជាន់កណ្ដាលជាទូទៅមិនមែនជាអ្នកបង្កើតទស្សនវិស័យរបស់អង្គការទេ តែជាអ្នកបកស្រាយពន្យល់បន្តទៅខាងក្រោម។
ដើម្បីបកស្រាយពន្យល់ទស្សនវិស័យនៅក្នុងផ្លូវមួយដែលឱ្យអ្នកខាងក្រោមដើរលើមាគ៌ាដ៏ត្រឹមត្រូវ វាត្រូវការធាតុសំខាន់ៗដូចតទៅនេះ៖ ភាពច្បាស់លាស់ ការភ្ជាប់ទៅរឿងរ៉ាវអតីតកាល បច្ចុប្បន្ន អនាគត គោលបំណង គោលដៅ បញ្ហាប្រឈម រឿងរ៉ាវទាំងឡាយដែលទាក់ទងនឹងទស្សនវិស័យ និងភាពពេញចិត្តទៅលើទស្សនវិស័យ។ ប្រសិនបើគ្មានភាពពេញចិត្តជាមួយទស្សនវិស័យទេ នោះអ្នកមិនអាចបញ្ជូនទស្សនវិស័យទៅខាងក្រោមបានទេ។
ផ្ដល់រង្វាន់សម្រាប់លទ្ធផល
សកម្មភាពណាដែលអ្នកដឹកនាំលើកទឹកចិត្តនឹងត្រូវគេបន្តធ្វើទៅមុខ។ ដូច្នេះហើយវាជារឿងសំខាន់ណាស់ដែលអ្នកដឹកនាំត្រូវផ្ដល់រង្វាន់នឹងផ្ដល់ក្នុងផ្លូវត្រឹមត្រូវ។ ដើម្បីផ្ដល់រង្វាន់ដោយប្រសិទ្ធភាព អ្នកត្រូវផ្ដល់ការសរសើរនៅក្នុងចំណោម បុគ្គលិក ឬដោយបុគ្គលផ្ទាល់ ហើយបើអាចគួរភ្ជាប់ជាមួយនឹងប្រាក់រង្វាន់ឧបត្ថម្ភខ្លះផង។ កុំផ្ដល់រង្វាន់ឱ្យម្នាក់ៗដូចៗគ្នា ហើយគិតពីការផ្ដល់ឋាន:តួនាទីបន្ថែមផង បើសមស្រប។ សូមចងចាំថា អ្នកនឹងទទួលបាននូវអ្វីដែលអ្នកបានបង់ថ្លៃ។
VI. គុណតម្លៃនៃអ្នកដឹកនាំ៣៦០ដឺក្រេ
ក្លាយជាអ្នកដឹកនាំ៣៦០ដឺក្រេមិនមែនជារឿងងាយស្រួលទេ។ វាត្រូវការខំប្រឹងប្រែងជានិច្ច ហើយវាមិនប្រព្រឹត្តិទៅដោយភ្លាមៗទេ។ ប៉ុន្តែ ការខំប្រឹងទាំងឡាយនឹងផ្ដល់ផលបន្តិចម្ដងៗ។
បើអ្នកចង់លូតលាស់បន្តជាអ្នកដឹកនាំ វានឹងមិនប្រព្រឹត្តិទៅដោយស្រួលនោះទេ អ្នកកអាចនឹងមិនទទួលបានផលដូចការរំពឹងទុកក៏ថាបាន។ អ្នកដឹកនាំនៅខាងលើអាចមិនស្ដាប់អ្នកនៅពេលខ្លះ។ សហការីនៅថ្នាក់ស្មើអ្នកអាចធ្វើមិនដឹងមិនឮជាមួយនឹងអ្នក ហើយអ្នកនៅខាងក្រោមអ្នកអាចមិនដើរតាមអ្នក។ ហើយការប្រយុទ្ធខំប្រឹងអាចជាផ្លូវឡើងភ្នំជានិច្ច្។
ក៏ប៉ុន្តែ កុំទុកឱ្យរឿងទាំងនោះបំបាក់ទឹកចិត្តអ្នកអី។ បើអ្នកក្លាយជាអ្នកដឹកនាំប្រសើរជាងមុន អ្នកនឹងជួយបន្ថែមតម្លៃលើអង្គការរបស់អ្នក។ ខាងក្រោមនេះគឺជាគុណតម្លៃ៥ប្រការ ដែលអ្នកដឹកនាំ៣៦០ដឺក្រេប្រកាន់ខ្ជាប់ដើម្បីបន្ថែមតម្លៃលើអង្គការ ឬស្ថាប័ន ដែលគេបម្រើ៖

1. ក្រុមអ្នកដឹកនាំមួយក្រុមវាមានប្រសិទ្ធភាពជាងអ្នកដឹកនាំម្នាក់អង្គការនីមួយៗចាំបាច់ត្រូវអភិវឌ្ឍក្រុមអ្នកដឹកនាំនៅគ្រប់កម្រិត។ ក្រុមអ្នកដឹកនាំចេះធ្វើការរូមគ្នាតែងប្រសើរនិងមានប្រសិទ្ធភាពជាងអ្នកដឹកនាំម្នាក់ធ្វើការតែឯង។ ក្នុងការអភិវឌ្ឍក្រុមនៅគ្រប់កម្រិត គេចាំបាច់ត្រូវមានអ្នកដឹកនាំនៅគ្រប់កម្រិត។
ជាអ្នកដឹកនាំឈរនៅទីតាំងជាន់កណ្ដាល បើអ្នកចេះអភិវឌ្ឍក្រុមបានល្អ អ្នកនឹងជួយឱ្យអង្គការរីកលូតលាស់កាន់តែប្រសើរឡើង ហើយទស្សនវិស័យរបស់អង្គការ ឬសហគ្រាសអាចត្រូវបានសម្រេចដោយជោគជ័យល្អ។ អ្នកនឹងជួយបន្ថែមតម្លៃដល់អង្គការដែលអ្នកបម្រើ។ សូមចងចាំថា អ្នកដឹកនាំប្រកបដោយទស្សនវិស័យតែងចង់ជ្រើសរើសមនុស្ស ដែលមានសមត្ថភាពខ្លាំងជាងខ្លួន។ អ្នកដឹកនាំប្រកបដោយគតិបណ្ឌិតចេះរៀបចំចងក្រងក្រុមដឹកនាំបានល្អ។ អ្នកដឹកនាំដែលជឿជាក់លើខ្លួនឯងចេះយកចិត្តទុកដាក់ជួយអ្នកដទៃឱ្យកាន់តែប្រសើរ។ អ្នកដឹកនាំដែលមានបទពិសោធន៍ចូលចិត្តស្ដាប់យោបល់ក្រុមការងារ ហើយអ្នកដឹកនាំដ៏មានប្រសិទ្ធភាពយល់ច្បាស់ថា មនុស្សម្នាក់មិនអាចបង្កើតសមិទ្ធផលធំធេងបានទេ។
2. អង្គការមានតម្រូវការអ្នកដឹកនាំនៅគ្រប់កម្រិត
នៅពេលដែលក្រុមមួយចាប់ផ្ដើមចេញដំណើរជាមួយនឹងទស្សនវិស័យដែលខ្វះអ្នកដឹកនាំវាប្រាកដជាជួបបញ្ហា។ ហេតុអ្វី? ពីព្រោះទស្សនវិស័យដែលខ្វះអ្នកដឹកនាំនឹងលេចធ្លាយបាត់អស់។ ការពុំមានអ្នកដឹកនាំនឹងធ្វើឱ្យ ទស្សនវិស័យរីងស្ងួត ហើយក្រុមទាំងមូលនឹងធ្វើដំណើរទៅមុខដោយលែងមានទិសដៅច្បាស់លាស់។ ក៏ប៉ុន្តែ បើក្រុមមួយចាប់ផ្ដើមចេញដំណើរដោយមានអ្នកដឹកនាំតែខ្វះទស្សនវិស័យ វាមិនជាបញ្ហាទេ ពីព្រោះមួយរយ:ទៅមុខទស្សនវិស័យនឹងលេចធ្លោឡើងមក។ អ្នកដឹកនាំតែងសម្លឹងមើលទិសដៅក្នុងការធ្វើដំណើរ។ អ្នកដឹកនាំនឹងបង្កើតទស្សនវិស័យ ហើយទស្សនវិស័យមិនត្រឹមតែប្រាប់ទិសដៅដល់អ្នកដឹកនាំទេ ថែមទាំងជួយតម្រង់ទិសដល់ក្រុមទាំងមូលផងដែរ។
បើពុំមានអ្នកដឹកនាំ ទោះនៅកម្រិតណាក៏ដោយ ការសម្រេចចិត្តនឹងត្រូវពន្យារពេល របៀបវារ:នៃបញ្ហានឹងកាន់តែកើនឡើង ជម្លោះកាន់តែរីកធំ ហើយសីលធម៌នឹងធ្លាក់ចុះ។ បើពុំមានអ្នកដឹកនាំ ផលិតភាពការងារនឹងធ្លាក់ចុះ ហើយភាពជោគជ័យពិបាកឈោងដល់ណាស់។

3. ដឹកនាំជោគជ័យនៅកម្រិតមួយ វាក្លាយជាគុណសម្បត្តិសម្រាប់ដឹកនាំនៅកម្រិតបន្តទៀត
ការអភិវឌ្ឍអង្គការគឺការស្វែងរកមនុស្សល្អឱ្យឡើងកាំជណ្ដើរទៅលើហើយជួយដឹកនាំ។ ដើម្បីសម្លឹងមើលមនុស្សដែលមានសមត្ថភាព ហើយជួយរុញគាត់ឱ្យឡើងខ្ពស់ អ្នកត្រូវសម្លឹងមើលប្រវត្តិការងាររបស់គាត់។ ភាពជាអ្នកដឹកនាំគឺការធ្វើដំណើរចេញពីទីតាំងដែលអ្នកកំពុងឈរ មិនមែនចេញពីទីតាំងដែលអ្នកប្រាថ្នាទេ។ ការទទួលខុសត្រូវវាចាប់ផ្ដើមជាមួយនឹងការដោះស្រាយសម្រេចកិច្ចការតូចៗជាមុនសិន។

4. អ្នកដឹកនាំល្អនៅជាន់កណ្ដាលនឹងក្លាយជាអ្នកដឹកនាំកាន់តែប្រសើរនៅជាន់កាន់តែខ្ពស់
អ្នកដឹកនាំតែងជួយលើកប្រសិទ្ធភាពការងាររបស់អ្នកដទៃក្នុងក្រុមឱ្យកាន់តែប្រសើរឡើង។ គេចេះជួយផ្ដល់ទិសដៅ គេជួយជំរុញចិត្ត និងជួយឱ្យការងារក្រុមប្រព្រឹត្តិទៅកាន់តែល្អ។ ក្រុមទាំងមូលទទួលលទ្ធផលកាន់តែប្រសើរឡើង។
អ្នកដឹកនាំល្អជួយអ្នកដទៃឱ្យលូតលាស់កាន់តែប្រសើរ មិនត្រឹមតែជួយអ្នកនៅខាងក្រោមទេ តែក៏ជួយអ្នកនៅខាងលើផងដែរ។ អ្នកដឹកនាំល្អលើកកម្ពស់ប្រសិទ្ធភាពការងារដល់ក្រុមទាំងមូល ហើយប្រឈមឱ្យអ្នកដឹកនាំដទៃទៀត កាន់តែលូតលាស់ប្រសើរឡើង។
អ្នកដឹកនាំជាន់កណ្ដាលគឺនៅកៀកជាមួយបុគ្គលិកជួរមុខជាងអ្នកដឹកនាំនៅជាន់ខ្ពស់បំផុតនៃអង្គការ។ ដូច្នេះហើយ គេដឹងរឿងរ៉ាវដែលកើតឡើងនៅជួរមុខ។ គេយល់អំពីបុគ្គលិកដែលបំពេញការងារផ្ទាល់និងបញ្ហាប្រឈមរបស់ពួកគេ។ គេក៏មានឥទ្ធិពលច្រើនលើបុគ្គលិកជួរមុខជាងអ្នកដឹកនាំនៅជាន់ខ្ពស់បំផុតដែរ។
បុគ្គលិកជួរមុខអាចក្លាយជាអ្នកដឹកនាំនៅជាន់កណ្ដាលនៅថ្ងៃស្អែក។ ហើយអ្នកដឹកនាំនៅជាន់កណ្ដាលនឹងក្លាយជាអ្នកដឹកនាំជាន់ខ្ពស់នៅពេលក្រោយ។ បើអ្នកឈរនៅទីតាំងជាអ្នកដឹកនាំជាន់កណ្ដាល ហើយប្រតិបត្តិភាពជា អ្នកដឹកនាំ៣៦០ដឺក្រេ អ្នកនឹងមានឱកាសច្រើនឡើងទៅឈរនៅជាន់ខ្ពស់។ ហើយជាមួយនេះអ្នកត្រូវត្រៀមខ្លួនសម្លឹងមើលអ្នកនៅជួរមុខដើម្បីជួយគេឱ្យមកជំនួសទីតាំងអ្នក ពេលអ្នកឡើងខ្ពស់ទៅលើ។

5. អ្នកដឹកនាំ៣៦០ដឺក្រេមានគុណសម្បត្តិដែលគ្រប់អង្គការចង់បាន
អ្នកដឹកនាំ៣៦០ដឺក្រេផ្ទុកគុណសម្បត្តិដែលអង្គការទាំងឡាយចង់ឃើញនិងចង់បាន ចំពោះបុគ្គលិកទាំងអស់របស់គេ ជាពិសេស ក្នុងចំណោមក្រុមអ្នកដឹកនាំ។ គុណសម្បត្តិទាំងអស់នោះរួមមាន ៖

1. ភាពសម្របខ្លួន ៖ ចេះសម្របខ្លួនលឿនសមស្របជាមួយនឹងការផ្លាស់ប្ដូរ។
2. សម្លឹងមើលឆ្ងាយ ៖ យល់អំពីបញ្ហារឿងរ៉ាវទៅមុខបានវែងឆ្ងាយ។
3. ទំនាក់ទំនង ៖ ចេះមានទំនាក់ទំនងល្អនៅគ្រប់កម្រិតក្នុងអង្គការ។
4. ភាពជឿជាក់ ៖ ជឿជាក់លើសមត្ថភាពខ្លួនឯង ដោយមិនពឹងលើឋាន:តួនាទី។
5. ស្មារតីបម្រើ ៖ មានស្មារតីនិងទឹកចិត្តបំពេញកិច្ចការដោយមិនប្រកែក។
6. មានសមត្ថភាពពេញលេញ ៖ តែងស្វែងរកផ្លូវដោះស្រាយដោយច្នៃប្រឌិត។
7. ភាពចាស់ទុំគំនិត ៖ តែងគិតដល់ក្រុមការងារមុនរឿងផ្ទាល់ខ្លួន។
8. ភាពអត់ធន់ ៖ ស្ថិតនៅជាមួយភាពរឹងមាំ មិនងាករេ ហើយប្រឈមនឹងបញ្ហាក្នុងពេលវែង។
9. ការទទួលខុសត្រូវ ៖ មានភាពទទួលខុសត្រូវចំពោះរឿងរ៉ាវដែលកើតឡើង៕
--- ^^^ ---
---ប្រែសម្រួលដោយ សាម អុីន -- ឧសភា ២០២០ ក្នុងកិច្ចសហការជាមួយនឹង ក្លឹបអ្នកអានគ្មានព្រំដែន---
-- អត្ថបទដើម John C. Maxwell (2006): The 360 degree leader.

0 Comments