“ភាពស្រ្តេសគឺជាសំរាមកើតឡើងក្នុងជីវិតសម័យទំនើប។ យើងគ្រប់គ្នាសុទ្ធតែបង្កើតវាឡើង ប៉ុន្តែ បើយើងមិនបោះវាចោលឱ្យបានត្រឹមត្រូវទេ វានឹងគរជាពំនូកខ្ពស់ឡើង ហើយចាប់ផ្តើមគ្រប់គ្រងលើជីវិតយើង។” -- Terri Guillemets
ស្រ្តេស (ភាពធុញថប់) អាចបំផ្លាញជីវិតយើង។ ស្រ្តេសនឹងបំផ្លាញក្តីស្រមៃរបស់អ្នកដោយគ្មានក្តីមេត្តា ហើយនឹងលួចយកភាពរីករាយចេញពីខ្លួនរបស់អ្នក។ វាអាចបំផ្លាញសុខភាពរបស់អ្នកបន្តិចម្តងៗ ដោយបង្កឱ្យមានភាពតានតឹងធុញទ្រាន់នៅផ្ទះ ហើយថែមទាំងបំផ្លាញផែនការអាជីពការងាររបស់អ្នកទៀតផង។ វានឹងវាយលុកកាន់តែខ្លាំង នៅពេលដែលអ្នកមិនពេញចិត្តនឹងស្ថានភាពជីវិតរបស់អ្នក ហើយអ្វីៗគ្រប់យ៉ាងនឹងនាំមកជាមួយវា ដូចជា ៖

- សម្ពាធពីប្រធានរបស់អ្នកធ្វើឱ្យអ្នកទ្រាំលែងបាន។
- ការចេញដំណើរទៅធ្វើការនិងត្រលប់ពីធ្វើការធ្វើឱ្យអ្នកមានអារម្មណ៍តានតឹង។
- ការទាមទារនិងការស្នើសុំពីដៃគូជីវិតរបស់អ្នកធ្វើឱ្យអ្នកអស់ថាមពល។
- ការងារហួសម៉ោងនៅកន្លែងធ្វើការធ្វើឱ្យអ្នកសៅហ្មងក្នុងចិត្ត។
- អ្នកពុំមានពេលគ្រប់គ្រាន់ក្នុងការយកចិត្តទុកដាក់លើខ្លួនឯង។
- អ្នកខ្វល់ខ្វាយខ្លាំងអំពីការសិក្សានិងសុខភាពកូនៗរបស់អ្នក។

ពេលខ្លះ អ្នកដឹងថា អ្វីខ្លះធ្វើឱ្យអ្នកតានតឹងនិងសៅហ្មងចិត្ត។ ពេលខ្លះ អ្នកមិនដឹងសោះឡើយ រហូតដល់អ្នកមានអារម្មណ៍ថា ស្រ្តេសកើតឡើងក្នុងខ្លួនអ្នក។ តាមពិត ស្រ្តេសកើតឡើងលើបុគ្គលម្នាក់ៗ ដោយមានហេតុផលផ្សេងៗ តែរោគសញ្ញារបស់វាមិនជាខុសគ្នាទេ។ តើអ្នកធ្លាប់់ជួបបទពិសោធន៍ដូចរៀបរាប់ខាងក្រោមនេះដែរទេ?
- អស់កម្លាំង
- ហូបអត់ឆ្ងាញ់
- ឈឺខ្នង
- ស្រវាំងភ្នែក
- ហ្មងសៅ
- ឆាប់មួម៉ៅ
- ដេកអត់លក់
- ឈឺក្បាល
- ហត់នឿយ
- ឆាប់ខឹង
- មិនមានចិត្តចង់ធ្វើអ្វីមួយ។
ធ្វើសកម្មភាពដើម្បីផ្លាស់ប្តូរ
>> គ្រប់គ្រងផលជះឱ្យទាន់ពេល កុំបណ្តោយវាឱ្យក្លាយជាជំងឺរុាំរ៉ៃស្រ្តេសអាចបង្កផលប៉ះពាល់ទៅដល់គ្រប់ទិដ្ឋភាពទាំងអស់នៃសុខុមាលភាពនិងសុខភាពរបស់អ្នក។
ជាធម្មតា វាតែងបង្ហាញខ្លួនតាមរយៈសុខភាពផ្លូវកាយរបស់អ្នក ជារោគសញ្ញាដែលងាយស្រួលសម្គាល់។ ជាទូទៅ កាយរបស់អ្នកជួយផ្តល់សញ្ញាថា អ្នកកំពុងប្រឈមនឹងស្រ្តេស តាមរយៈសញ្ញាបង្ហាញដូចជា តឹងសាច់ដុំ ឈឺខ្នង ស្រវាំងភ្នែក ហត់នឿយ និងខ្យល់ចាប់។
អ្នកអាចមានអារម្មណ៍ធុញថប់។ តើអ្នកមានអារម្មណ៍ឆាប់ខឹង ត្រជាក់ខ្លួន ឬមួម៉ៅជាមួយមនុស្សនៅក្បែរអ្នកដែរទេ?
អ្នកអាចមានចិត្តកំពុងស្រ្តេសខ្លាំង។ ចំពោះបញ្ហានេះ រោគសញ្ញាគ្រោះថ្នាក់មានដូចជា មានអារម្មណ៍ហត់នឿយ ទ្រាំលែងបាន អស់កម្លាំង ឬមិនអាចផ្ចង់អារម្មណ៍លើរឿងអ្វីមួយបាន។
អ្នកអាចមានស្មារតីកំពុងស្រ្តេសខ្លាំង។ ការនេះអាចរុញអ្នកឱ្យសួរខ្លួនឯង តើជីវិតមានន័យអ្វីទៅ? ហើយសួរថា តើជីវិតរស់នៅសំខាន់ដែរទេ?
យ៉ាងណាក៏ដោយ សកម្មភាពទាំងនេះតែមួយមុខ វាគ្រាន់តែជាវិធីសម្រាលក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។ អ្នកត្រូវតែត្រៀមខ្លួនក្នុងការប្រឈមជាមួយនឹងមូលហេតុពិតប្រាកដនៃភាពស្រ្តេសរបស់អ្នក។
គោលដៅចម្បងរបស់អ្នកត្រូវតែជាជីវិតរស់នៅមួយដែលគ្មានស្រ្តេស។ ការនេះទាមទារការសម្រេចចិត្តដ៏សែនលំបាកមួយចំនួន ដូចជា ចៀសវាងចំណាយពេលនិងថាមពលនៅជាមួយមនុស្សមួយចំនួន ឬនៅជាមួយស្ថានភាពណាមួយ។ វាអាចជាការសម្រេចលាឈប់ពីការងារណាមួយ ឬបញ្ចប់សម្ព័ន្ធភាពណាមួយ ដែលអ្នកមិនអាចទ្រាំទ្របាន។ ដំបូន្មានទាំងឡាយក្នុងសៀវភៅនេះអាចជួយអ្នកឱ្យធ្វើការផ្លាស់ប្តូរ ដើម្បីឱ្យជីវិតអ្នករស់នៅដោយគ្មានស្រ្តេស៕
-- ដកស្រង់ពីអត្ថបទដើម Nigel Cumberland (2016): 100 things successful people do. Chapter “Banish your stress”.
===^^^===
-- ដកស្រង់ពីអត្ថបទដើម Nigel Cumberland (2016): 100 things successful people do. Chapter “Banish your stress”.
-- អត្ថបទទាក់ទង៖
0 Comments